ណាតូរៀបចំសមយុទ្ធយោធាធំជិតព្រំដែនរុស្ស៊ី មានទាហាន២៥,០០០នាក់ពី១៤ប្រទេស

ណាតូរៀបចំសមយុទ្ធយោធាធំជិតព្រំដែនរុស្ស៊ី មានទាហាន២៥,០០០នាក់ពី១៤ប្រទេស

អង្គការណាតូ (NATO) បានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំមួយឈ្មោះ Cold Response 26 នៅតំបន់អាកទិកភាគខាងជើងប្រទេសហ្វាំងឡង់ ន័រវេស និងស៊ុយអែត ដែលនឹងបន្តរយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៩មីនា។

សមយុទ្ធណាតូនៅតំបន់អាកទិក

យោងតាមការផ្សាយព័ត៌មានពី Yle និង UNITED24 MEDIA កាលពីថ្ងៃទី១០មីនា ឆ្នាំ២០២៦ សមយុទ្ធនេះដែលន័រវេសជាអ្នកដឹកនាំ មានទាហានចូលរួមប្រហែល ២៥,០០០នាក់ មកពីប្រទេសសម្ព័ន្ធមិត្តចំនួន១៤។

គោលដៅសំខាន់នៃសមយុទ្ធនេះគឺដើម្បីពង្រឹងសមត្ថភាពការពារភាគខាងជើងរបស់អង្គការណាតូ ដែលស្ថិតនៅជិតមហាអំណាចនុយក្លេអ៊ែររុស្ស៊ី។ ការលើកទ័ពឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានធ្វើឱ្យណាតូយកចិត្តទុកដាក់លើសុវត្ថិភាពតំបន់នេះ។

កងទ័ពណាតូនៅតំបន់ត្រជាក់

សមយុទ្ធនេះនឹងផ្ដោតលើការអនុវត្តប្រតិបត្តិការរួមគ្នាក្រោមលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង និងសាកល្បងសមត្ថភាពចល័តរហ័សរបស់កងទ័ព។ កងកម្លាំងប្រហែល៤,០០០នាក់ពីសហរដ្ឋអាមេរិក បារាំង អ៊ីតាលី ចក្រភពអង់គ្លេស និងស៊ុយអែត បានមកដល់ហ្វាំងឡង់រួចជាស្រេច។

លោក Kimmo Ruotsalainen មេបញ្ជាការសមយុទ្ធបានពណ៌នាថា៖ «នេះជាសមយុទ្ធបាញ់គ្រាប់ពិត និងកាំភ្លើងត្បាល់ដ៏ធំបំផុតនៅភាគខាងជើងប្រទេសហ្វាំងឡង់»

កងកម្លាំងអាមេរិកនៅអឺរ៉ុបបានបញ្ជាក់ថា សមយុទ្ធនេះមានគោលបំណងបង្កើនវត្តមានយោធា និងផ្ដល់អត្ថប្រយោជន៍យុទ្ធសាស្ត្រនៅតំបន់អាកទិក។

administrator

Related Articles