អ៊ីស្រាអែលជំរុញប្រជាជនអ៊ីរ៉ង់ងើបបះបោរ ខណៈសង្គ្រាមឈានដល់ថ្ងៃទី១២

អ៊ីស្រាអែលជំរុញប្រជាជនអ៊ីរ៉ង់ងើបបះបោរ ខណៈសង្គ្រាមឈានដល់ថ្ងៃទី១២

ភ្នំពេញ – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ញ៉ាហ៊ូ បានចេញសារជំរុញប្រជាជនអ៊ីរ៉ង់ឲ្យងើបបះបោរប្រឆាំងរបបដឹកនាំបច្ចុប្បន្ន ខណៈការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ឈានចូលដល់ថ្ងៃទី១២។

សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់

សារដ៏ចម្លែកមួយដែលចែកចាយលើបណ្តាញសង្គមរបស់ក្រសួងការបរទេសអ៊ីស្រាអែល ដែលមានចំណងជើងថា «ប្រជាជនអ៊ីរ៉ង់» បានលើកឡើងថា សង្គ្រាមនេះគឺជា«សង្គ្រាមប្រវត្តិសាស្ត្រដើម្បីសេរីភាព»។

លោក ណេតាន់ញ៉ាហ៊ូ បាននិយាយក្នុងសារនោះថា៖ «យើងកំពុងធ្វើសង្គ្រាមជាប្រវត្តិសាស្ត្រដើម្បីសេរីភាព។ នេះគឺជាឱកាសមួយក្នុងជីវិតសម្រាប់អ្នកដើម្បីកម្ចាត់របប Ayatollah និងទទួលបានសេរីភាពរបស់អ្នក។»

អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់

ការចេញសារនេះកើតឡើងបន្ទាប់ពីគណៈមេដឹកនាំសាសនាឥស្លាមបានបោះឆ្នោតគាំទ្រលោក Mojtaba Khamenei កូនប្រុសរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានប្រកាសថាស្លាប់ក្នុងការវាយប្រហារតាំងពីថ្ងៃទី១ ខែមីនា។

ការជ្រើសរើសមេដឹកនាំបន្តវេននេះបង្ហាញពីភាពរឹងមាំក្នុងអំណាចគ្រប់គ្រង ចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្តវាយប្រហារយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិលជាច្រើន។

ស្ថានភាពសង្គ្រាម

មួយថ្ងៃមុននេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបដិសេធលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិក ដោយលើកឡើងពី«បទពិសោធន៍ជូរចត់ខ្លាំង»ក្នុងការចរចាកន្លងមក។

លោកបាននិយាយថា៖ «យើងមានបទពិសោធន៍ជូរចត់ខ្លាំងក្នុងការនិយាយជាមួយជនជាតិអាមេរិក» និងបន្ថែមថា ការជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីគឺជា«ស្ថិរភាពមួយប្រភេទ»។

administrator

Related Articles