ភ្លើងឆាបឆេះឃ្លាំងប្រេងឥន្ធនៈនៅបាងកក ក្នុងពេលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់

ភ្លើងឆាបឆេះឃ្លាំងប្រេងឥន្ធនៈនៅបាងកក ក្នុងពេលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់

ភ្លើងបានឆាបឆេះឃ្លាំងស្តុកប្រេងឥន្ធនៈនៅទីក្រុងបាងកក ប្រទេសថៃ នៅពេលដែលតម្លៃប្រេងសកលកំពុងហក់ឡើងខ្ពស់ បណ្តាលឱ្យមានការភិតភ័យ និងប្រតិបត្តិការពន្លត់ភ្លើងយ៉ាងអាសន្ន។

អគ្គិភ័យឆាបឆេះឃ្លាំងប្រេងនៅបាងកក

តាមការផ្សាយព័ត៌មាន Khaosod ហេតុការណ៍នេះកើតឡើងនៅក្បែរកាកបាទក្រហមថៃ លើផ្លូវ Henri Dunant ក្នុងទីក្រុងបាងកក នាវេលាម៉ោងប្រមាណ ៩:៤០នាទីព្រឹក ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦។

ភ្លាមៗក្រោយពីហេតុការណ៍ អាជ្ញាធរមិនទាន់ដឹងមូលហេតុនៃអគ្គិភ័យនេះទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ភ្លើងបានឆាបឆេះនៅជាន់ទី១ នៃអគារដែលមានកម្ពស់៤ជាន់។

ប្រតិបត្តិការពន្លត់ភ្លើងនៅឃ្លាំងប្រេង

សំណាងល្អ មិនមានមនុស្សរងគ្រោះក្នុងហេតុការណ៍នេះឡើយ។ អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតដើម្បីឱ្យដឹងលម្អិតអំពីគ្រោះអគ្គិភ័យនេះ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles