អង្គការសហប្រជាជាតិទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារលើប្រទេសឈូងសមុទ្រពែក្ស

អង្គការសហប្រជាជាតិទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារលើប្រទេសឈូងសមុទ្រពែក្ស

អន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយថ្មីមួយដែលទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ភ្លាមៗនូវរាល់ការវាយប្រហារលើប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN

ដំណោះស្រាយនេះត្រូវបានអនុម័តកាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានសំឡេងគាំទ្រចំនួន១៣ និងអនុបវាទចំនួន២ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥។ ដំណោះស្រាយនេះផ្ដោតលើការទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រទេសបារ៉ែន កូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី។

ផែនទីតំបន់ឈូងសមុទ្រពែក្ស

ដំណោះស្រាយនេះក៏បានថ្កោលទោសសកម្មភាពណាមួយរបស់អ៉ីរ៉ង់ក្នុងគោលបំណងបិទខ្ទប់ បង្កឧបសគ្គ ឬជ្រៀតជ្រែកការធ្វើចរាចរណ៍តាមផ្លូវទឹកឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រស្ថ្រីតេជីកមានសារៈសំខាន់សម្រាប់ការនាំចេញប្រេងកាត។

កប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz

អ៉ីរ៉ង់បានអះអាងថាការវាយប្រហាររបស់ខ្លួនគឺជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ ប្រទេសទាំងពីរនៅតែបន្តទម្លាក់គ្រាប់បែកលើទឹកដីអ៉ីរ៉ង់ ហើយអ៉ីរ៉ង់ក៏បានបើកការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ផងដែរ។

ការប្រជុំអង្គការសហប្រជាជាតិ

សហរដ្ឋអាមេរិកបាននិយាយថាការអនុម័តដំណោះស្រាយនេះបានឆ្លុះបញ្ចាំងពីការថ្កោលទោសយ៉ាងទូលំទូលាយលើការវាយប្រហាររបស់អ៉ីរ៉ង់។ ប៉ុន្តែចិន និងរុស្ស៉ីដែលបានបោះឆ្នោតអនុបវាទ បានចាត់ទុកថាដំណោះស្រាយនេះមិនបានទទួលស្គាល់អរិភាពរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលចំពោះអ៉ីរ៉ង់នោះទេ។

ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំ UN

ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានបរិហារថាការអនុម័តដំណោះស្រាយនេះបង្ហាញថាក្រុមប្រឹក្សាសន្តិសុខត្រូវបានប្រើប្រាស់ដើម្បីបម្រើរបៀបវារៈរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណោះស្រាយដែលមិនបានលើកឡើងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ឬអ៉ីស្រាអែលលើអ៉ីរ៉ង់នោះទេ។

ដោយ៖ តារា

administrator

Related Articles