ជនសង្ស័យលួចរថយន្តម៉ាក BYD របស់មន្ត្រី ACU ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបានសម្រេច

ជនសង្ស័យលួចរថយន្តម៉ាក BYD របស់មន្ត្រី ACU ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបានសម្រេច

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោកបានចាត់វិធានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានលួចរថយន្តម៉ាក BYD ស៊េរីឆ្នាំ២០២៥ របស់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេច។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រហែល២០:៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅលើដងផ្លូវលេខ៣៨៥ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុង ដារ៉ាឆៃកុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដែលមានសារធាតុញៀន បានធ្វើសកម្មភាពលួចរថយន្តនៅមុខដីឡូត៍លេខ១៦ ផ្លូវលេខ២៧១ស្ទួន វេលាម៉ោងប្រហែល១៨:២០នាទីល្ងាច ថ្ងៃទី១១ ខែមីនា។

រថយន្តដែលត្រូវលួចគឺម៉ាក BYD ស៊េរី 2025 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ CH-1139 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ង៉ែត សារិន ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនាំ និងចាត់ការតាមនីតិវិធី ខណៈរថយន្តត្រូវបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

administrator

Related Articles