ក្រុមអន្តរមន្ទីរចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែង

ក្រុមអន្តរមន្ទីរចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រុមការងារអន្តរមន្ទីរដែលមានសមាសភាពពីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ម្ចាស់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ក្រុមការងារចុះផ្សព្វផ្សាយ

ក្រុមការងារបានណែនាំឱ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង លេខ០០៣/២៦ សណន ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។

ការប្រជុំផ្សព្វផ្សាយ

ក្រុមការងារបានផ្សព្វផ្សាយខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាងតម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់ៗដូចជា៖

១. ត្រូវលក់តាមតម្លៃដែលបានដាក់តាំងបង្ហាញជាសាធារណៈ
២. ធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈ
៣. ធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិប្រេងឥន្ធនៈ
៤. ជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ
៥. ធានាតម្លាភាព និងគណនេយ្យភាពនៃសន្និធិប្រេងឥន្ធនៈ

ការពន្យល់គោលការណ៍

សម្រាប់ស្ថានីយ៍និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្នរបស់ស្ថាប័នមានសមត្ថកិច្ច។ ចំណែកស្ថានីយ៍ដែលអាចដំណើរការឡើងវិញបាន ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការ។

ការប្រជុំពិភាក្សា

ក្នុងករណីដែលរកឃើញថាបានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធីនៃច្បាប់ជាធរមាន។

ការចុះផ្សព្វផ្សាយ

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង

ការប្រជុំការងារ

ការពន្យល់គោលការណ៍

ការប្រជុំពិភាក្សា

ការចុះផ្សព្វផ្សាយ

administrator

Related Articles