អ៊ីរ៉ង់ព្រមានពិភពលោកឱ្យត្រៀមខ្លួនសម្រាប់តម្លៃប្រេងឡើងដល់ ២០០ ដុល្លារ ក្នុងពេលវាយប្រហារកប៉ាល់នាឈូងសមុទ្រ

អ៊ីរ៉ង់ព្រមានពិភពលោកឱ្យត្រៀមខ្លួនសម្រាប់តម្លៃប្រេងឡើងដល់ ២០០ ដុល្លារ ក្នុងពេលវាយប្រហារកប៉ាល់នាឈូងសមុទ្រ

អន្តរជាតិ៖ អ៊ីរ៉ង់បានចេញសារព្រមានថា ពិភពលោកគួរត្រៀមខ្លួនសម្រាប់តម្លៃប្រេងដែលអាចឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ក្រោយពីកងកម្លាំងរបស់ខ្លួនបានវាយប្រហារកប៉ាល់ដឹកជញ្ជូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ការវាយប្រហារកប៉ាល់នាឈូងសមុទ្រ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសអំពីការបញ្ចេញស្តុកយុទ្ធសាស្ត្រយ៉ាងច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ នេះបើយោងតាមប្រភពពី Reuters។

សង្គ្រាមដែលបង្កឡើងដោយការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជិត២សប្តាហ៍មុន បានសម្លាប់មនុស្សប្រហែល២ពាន់នាក់ ភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់។ សង្គ្រាមបានរីករាលដាលដល់ប្រទេសលីបង់ និងបានធ្វើឱ្យទីផ្សារថាមពល និងការដឹកជញ្ជូនសកលជួបភាពវឹកវរខ្លាំង។

បើទោះបីជាមន្ទីរបញ្ចកោណបានអះអាងអំពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតរបស់អាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមក៏ដោយ ក៏អ៊ីរ៉ង់មកទល់ពេលនេះ នៅតែបាញ់មីស៊ីនស្រោចលើអ៊ីស្រាអែល និងគោលដៅជាច្រើនផ្សេងទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលជាក់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក។

តួយ៉ាងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់៣គ្រឿងត្រូវបានរាយការណ៍ថា រងការវាយប្រហារក្នុងដែនទឹកឈូងសមុទ្រ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា កងកម្លាំងខ្លួនបានបាញ់ទៅលើកប៉ាល់ក្នុងឈូងសមុទ្រណាដែលមិនស្តាប់បង្គាប់ពួកគេ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ (Donald Trump) កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋកេនតាក់គី (Kentucky) បានលើកឡើងថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ចប់សង្គ្រាមនៅឡើយទេ ដោយលោកនិយាយថា «យើងបានឈ្នះសង្គ្រាម (អ៊ីរ៉ង់) ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់ចង់ត្រឡប់ទៅវិញរៀងរាល់ពីរឆ្នាំម្តងនោះទេ។ ដូច្នេះយើងត្រូវតែបញ្ចប់រាល់កិច្ចការនេះ»។

administrator

Related Articles