រាជធានីភ្នំពេញ៖ ក្រុមហ៊ុនឡិចស៊ឺស ខេមបូឌា បានរៀបចំពិធីអភិជនពិសេស “ELECTRIFIED EXCLUSIVE DINNER” នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ដើម្បីបង្ហាញពីនវានុវត្តន៍ថាមពលអគ្គិសនីដ៏ទំនើប។

លោក Kensuke Tsushiya អគ្គនាយកឡិចស៊ឺស ខេមបូឌា បានសង្កត់ធ្ងន់ថា៖ “បច្ចេកវិទ្យាអគ្គិសនីដែលមានប្រព័ន្ធ Hybrid ជាស្នូល គឺជាបេះដូងនៃដំណើរឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។”

ពិធីនេះមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា អ្នកជំទាវ និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានទទួលបទពិសោធន៍ពិសេសពីបច្ចេកវិទ្យារថយន្តអគ្គិសនីថ្មីៗ។

លោកអគ្គនាយកបានប្រកាសពីការពង្រីកត្រកូលរថយន្តអគ្គិសនីបន្ថែមទៀត ដោយណែនាំម៉ូដែលថ្មីដែលមានម៉ាស៊ីនខ្លាំងក្លា ជាមួយថាមពលប្រព័ន្ធ Hybrid ការសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ។

ភ្ញៀវកិត្តិយសក៏បានរីករាយជាមួយកម្មវិធីកម្សាន្ត និងការសម្ដែងព្យាណូពីតន្ត្រីករលោក សូ ស្រណោះ ព្រមទាំងការបកស្រាយចម្រៀងពីតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា។

ពិសេសជាងនេះទៅទៀត ភ្ញៀវទាំងអស់បានសោយសាចម្រៀកម្ហូបអាហារអភិជនដែលសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ដោយចុងភៅ សៅ សុភ័ក្រ ដែលជាអ្នកកែច្នៃម្ហូបអាហារខ្មែរល្បីល្បាញ និងជាម្ចាស់ពានរង្វាន់ពិភពលោក 2025 Private Chef World Cup។

ពិធី ELECTRIFIED EXCLUSIVE DINNER បានបញ្ចប់ទៅដោយជោគជ័យ និងបានទុកអនុស្សាវរីយ៍ដ៏ល្អឥតខ្ចោះដល់ភ្ញៀវកិត្តិយសទាំងអស់។
