សង្គ្រាមអាមេរិក-អ៊ីរ៉ង់៦ថ្ងៃ ចំណាយជិត១២ពាន់លានដុល្លារ ឃ្លាំងអាវុធថយចុះយ៉ាងគំហុក

សង្គ្រាមអាមេរិក-អ៊ីរ៉ង់៦ថ្ងៃ ចំណាយជិត១២ពាន់លានដុល្លារ ឃ្លាំងអាវុធថយចុះយ៉ាងគំហុក

សង្គ្រាមអាមេរិក-អ៊ីរ៉ង់

យោងតាមឯកសារសម្ងាត់ដែលបានលេចធ្លាយពីកិច្ចប្រជុំសភាអាមេរិក ត្រឹមតែ៦ថ្ងៃដំបូងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឲ្យរដ្ឋាភិបាលវ៉ាស៊ីនតោនចំណាយថវិកាអស់យ៉ាងហោចណាស់ ១១,៣ពាន់លានដុល្លារ។

ព័ត៌មាននេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បន្ទាប់ពីទទួលបានឯកសារសម្ងាត់ពីកិច្ចប្រជុំមួយក្នុងសភាអាមេរិក។

ការចំណាយសង្គ្រាម

ក្នុងចំណោមទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានចំនួន ៥,៦ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់ទៅលើតែគ្រាប់រំសេវ និងគ្រឿងយុទ្ធភណ្ឌ ក្នុងរយៈពេលត្រឹម៤៨ម៉ោងដំបូងប៉ុណ្ណោះ។

សង្គ្រាមនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨កុម្ភៈ តាមរយៈការវាយប្រហារតាមដែនអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ដែលរហូតមកដល់ពេលនេះ បានឆក់យកជីវិតមនុស្សប្រហែល ២០០០នាក់ និងបានបង្កឲ្យមានភាពវឹកវរយ៉ាងខ្លាំងដល់ទីផ្សារថាមពល និងការដឹកជញ្ជូនទំនិញជាសកល។

ផលប៉ះពាល់សង្គ្រាម

រដ្ឋាភិបាលអាមេរិកមិនទាន់បានបង្ហាញរបាយការណ៍ជាសាធារណៈអំពីការចំណាយសរុប ឬកំណត់ពេលវេលាច្បាស់លាស់នៃសង្គ្រាមនេះនៅឡើយទេ។ ចំណែកឯជំនួយការសភាបានរំពឹងថា សេតវិមាននឹងស្នើសុំកញ្ចប់ថវិកាបន្ថែមក្នុងពេលឆាប់ៗនេះ ដែលមន្ត្រីខ្លះបង្ហើបថាអាចនឹងកើនឡើងដល់ ៥០ពាន់លានដុល្លារ។

សមាជិកសភាមួយចំនួនបារម្ភថា ចំនួននេះនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ទប់ទល់នឹងសង្គ្រាមដែលកំពុងឆាបឆេះខ្លាំងនេះឡើយ។

ឃ្លាំងអាវុធអាមេរិក

ស្របពេលជាមួយគ្នានេះ សមាជិកសភាមកពីគណបក្សទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការថយចុះយ៉ាងលឿននៃឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ចំពេលដែលឧស្សាហកម្មការពារជាតិកំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់ឲ្យទាន់តម្រូវការ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតអាវុធធំៗចំនួន៧ ដើម្បីរកវិធីបំពេញឃ្លាំងយុទ្ធភណ្ឌឡើងវិញ។

ការពិភាក្សាសភា

ដោយឡែក សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ កំពុងទាមទារឲ្យមានការផ្តល់សក្ខីកម្មជាសាធារណៈពីមន្ត្រីរដ្ឋាភិបាល ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីយុទ្ធសាស្ត្ររយៈពេលវែងក្នុងសង្គ្រាមនេះ ក៏ដូចជាផែនការសម្រាប់ប្រទេសអ៊ីរ៉ង់ ក្រោយពេលបញ្ចប់ជម្លោះ។

administrator

Related Articles