រុស្ស៊ីផ្តល់ជំនួយយុទ្ធសាស្ត្រដ្រូនទៅអ៊ីរ៉ង់ ដើម្បីវាយប្រហារអាមេរិកនៅឈូងសមុទ្រ

រុស្ស៊ីផ្តល់ជំនួយយុទ្ធសាស្ត្រដ្រូនទៅអ៊ីរ៉ង់ ដើម្បីវាយប្រហារអាមេរិកនៅឈូងសមុទ្រ

ភ្នំពេញ៖ មន្ត្រីចារកម្មខាងលិចបានបង្ហាញពីការគាំទ្រយុទ្ធសាស្ត្រថ្មីរវាងរុស្ស៊ី និងអ៊ីរ៉ង់ ដោយមូស្គូកំពុងផ្តល់ជំនួយយុទ្ធសាស្ត្រដ្រូនទំនើបៗពីសង្គ្រាមអ៊ុយក្រែនទៅកាន់តេហេរ៉ាន។

ដ្រូន Shahed របស់អ៊ីរ៉ង់

សារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា ដ្រូនម៉ាក Shahed ដែលរចនាដោយអ៊ីរ៉ង់ ប៉ុន្តែផលិតដោយរុស្ស៊ី បានទទួលជោគជ័យក្នុងការជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសឈូងសមុទ្រនានា។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា៖ «អ្វីដែលធ្លាប់តែជាការគាំទ្រទូទៅ ឥឡូវនេះវាកាន់តែគួរឱ្យព្រួយបារម្ភ រួមទាំងយុទ្ធសាស្ត្រកំណត់គោលដៅដ្រូន UAS ដែលរុស្ស៊ីបានប្រើប្រាស់នៅអ៊ុយក្រែន»។

យុទ្ធសាស្ត្រដ្រូននៅឈូងសមុទ្រ

ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេលេនស្គីបានបង្ហោះលើបណ្តាញសង្គម X ថា៖ «រុស្ស៊ីបានចាប់ផ្តើមគាំទ្ររបបអ៊ីរ៉ង់ដោយដ្រូន។ ពួកគេពិតជានឹងជួយជាមីស៊ីល ហើយក៏កំពុងជួយជាមួយនឹងសម្ភារៈការពារដែនអាកាសផងដែរ»។

ទីក្រុងកៀវបានបញ្ជូនអ្នកជំនាញស្ទាក់ចាប់ដ្រូនទៅកាន់តំបន់ឈូងសមុទ្រ ដើម្បីបញ្ឈប់សកម្មភាពដ្រូនម៉ាក Shaheds ដែលគំរាមកំហែងដល់សន្តិសុខឈូងសមុទ្រ។

ការគំរាមកំហែងនៅច្រកសមុទ្រ Hormuz

មន្ត្រីនោះបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងពីការប្រើប្រាស់មីនរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz ក៏ដូចជាការវាយប្រហារដោយដ្រូន និងបច្ចេកវិទ្យាដោយប្រើទូកនេសាទ Dhow មកលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក។

administrator

Related Articles