កាតាព្រមាន UNSC បើមិនធ្វើសកម្មភាពទប់អ៊ីរ៉ង់ នឹងបង្កគ្រោះថ្នាក់ធំ

កាតាព្រមាន UNSC បើមិនធ្វើសកម្មភាពទប់អ៊ីរ៉ង់ នឹងបង្កគ្រោះថ្នាក់ធំ

កាតានៅ UN

ប្រទេសកាតាបានអំពាវនាវយ៉ាងខ្លាំងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសនានានៅទូទាំងមជ្ឈិមបូព៌ា។ កាតាព្រមានថា ការមិនធ្វើសកម្មភាពអ្វីសោះនឹងនាំមកនូវសញ្ញាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

ឯកអគ្គរដ្ឋទូតកាតា

យោងតាម Al Jazeera ផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកស្រី Sheikha Alya Ahmed bin Saif Al Thani ឯកអគ្គរដ្ឋទូតប្រទេសកាតាប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក(ដ្រូន) របស់អ៊ីរ៉ង់ទៅលើគោលដៅនានានៅទូទាំងតំបន់។ លោកស្រីបញ្ជាក់ថា នេះជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ការប្រជុំ UN

លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា៖ «ការបន្តកំណត់គោលដៅមកលើទឹកដីរបស់យើង គឺសាធារណរដ្ឋអ៊ីរ៉ង់មិនបានឆ្លុះបញ្ចាំងពីសុច្ឆន្ទៈល្អនោះទេ ហើយវាប៉ះពាល់យ៉ាងខ្លាំងដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងដែលជាអ្នកបង្កើតឡើង»។

លោកស្រីបន្តថា៖ «ក្រុមប្រឹក្សាសន្តិសុខត្រូវតែធ្វើសកម្មភាព [និង] បំពេញការទទួលខុសត្រូវរបស់ខ្លួនជាបន្ទាន់។ ការខកខានមិនឆ្លើយតបនឹងបញ្ជូនសញ្ញាគ្រោះថ្នាក់មួយ ថាការវាយប្រហារប្រឆាំងនឹងប្រទេសជិតខាងដែលមិនពាក់ព័ន្ធ(នឹងភាគីជម្លោះ) មិនមានផលវិបាកទេ»។

សន្និសីទកាសែត

ការអត្ថាធិប្បាយរបស់លោកស្រីធ្វើឡើងភ្លាមៗមុនពេលក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតគាំទ្រសេចក្តីព្រាងលើសេចក្តីសម្រេចមួយ ដែលថ្កោលទោសរលកនៃការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១,២៥៥នាក់ ត្រូវបានស្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។ ចំនួនអ្នកស្លាប់បានកើនឡើងបង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ និងការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែមកដល់ពេលនេះសង្គ្រាមមិនទាន់បង្ហាញសញ្ញាថាមានការថមថយនៅឡើយទេ។

administrator

Related Articles