ក្មេង៣នាក់ជិះម៉ូតូបង្ហោះតាមផ្លូវ ត្រូវដកហូតម៉ូតូរក្សាទុក៣ខែ

ក្មេង៣នាក់ជិះម៉ូតូបង្ហោះតាមផ្លូវ ត្រូវដកហូតម៉ូតូរក្សាទុក៣ខែ

ខេត្តបាត់ដំបង៖ នគរបាលស្រុកបាណន់ បានចាត់វិធានការបង្ក្រាបការជិះម៉ូតូបង្ហោះតាមផ្លូវ ដោយនាំខ្លួនក្មេងទំនើងចំនួន៣នាក់ ដែលបានប្រព្រឹត្តអំពើល្មើសនេះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ការអប់រំក្មេងទំនើង

កាលពីវេលាម៉ោង១៧:៤០នាទី ថ្ងៃទី១១ ខែមីនា ក្មេងទំនើងទាំង៣នាក់បានជិះម៉ូតូបង្ហោះតាមដងផ្លូវកៅស៊ូ នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់។

បន្ទាប់ពីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយក្មេងទាំងនោះឱ្យបញ្ឈប់សកម្មភាពល្មើស។ អាណាព្យាបាលត្រូវបានអំពាវនាវមកធានាយកក្មេងទាំងនោះទៅអប់រំបន្តនៅមូលដ្ឋាន។

ទោះជាយ៉ាងណា ម៉ូតូចំនួន២គ្រឿងដែលប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើល្មើសត្រូវបានដកហូត និងរក្សាទុករយៈពេល៣ខែសិន ដើម្បីជាមេរៀនសម្រាប់ក្មេងទំនើង និងជាការព្រមានដល់អ្នកដទៃទៀត។

ការចាត់វិធានការនេះធ្វើឡើងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

administrator

Related Articles