ទីក្រុងតេហេរ៉ង់បានបង្ហាញភាពរលួយក្នុងឥរិយាបថ ដោយដាក់លក្ខខណ្ឌច្បាស់លាស់ ៣ ចំណុចទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីបញ្ចប់សង្គ្រាមដែលឆាបឆេះនៅតំបន់មជ្ឈិមបូព៌ាជិតកន្លះខែមកហើយ។

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានប្រកាសថា បើចង់ឲ្យសង្គ្រាមចប់ អាមេរិកនិងអ៊ីស្រាអែលត្រូវតែ៖
- ទទួលស្គាល់សិទ្ធិស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ
- ទូទាត់ថ្លៃសំណងខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយទណ្ឌកម្ម
- ធានាជាអន្តរជាតិថាមិនឈ្លានពានអ៊ីរ៉ង់ទៀតនាពេលអនាគត
តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak លោក Pezeshkian បានបង្ហាញលក្ខខណ្ឌទាំងនេះក្នុងពេលពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ីនិងប៉ាគីស្ថាន កាលពីថ្ងៃពុធទី១១ខែមីនា។
ទោះបីជាដាក់លក្ខខណ្ឌយ៉ាងណា តែទីក្រុងតេហេរ៉ង់នៅមិនទាន់បញ្ចេញអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅឡើយទេ ទោះបីជាបានបាញ់បង្ហោះដ្រូន និងមីស៊ីលរាប់ពាន់គ្រាប់រួចទៅហើយក៏ដោយ។
សូមជម្រាបថា ប្រតិបត្តិការយោធាបានឈានចូលដល់សប្តាហ៍ទីពីរហើយ ដោយមនុស្សស្លាប់នៅអ៊ីរ៉ង់ឈានដល់ ១,២០០ នាក់ ក្នុងនោះរួមទាំងមេដឹកនាំកំពូល Ali Khamenei ផងដែរ ខណៈ ១០,០០០ នាក់រងរបួស។
