នគរបាលបាណន់បង្ក្រាបក្រុមគ្រឿងញៀន ឃាត់ខ្លួន៧នាក់ និងរកឃើញម្សៅសារធាតុញៀន៦ថង់

នគរបាលបាណន់បង្ក្រាបក្រុមគ្រឿងញៀន ឃាត់ខ្លួន៧នាក់ និងរកឃើញម្សៅសារធាតុញៀន៦ថង់

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៥០នាទី កម្លាំងនគរបាលស្រុកបាណន់ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមគ្រឿងញៀនមួយក្រុមនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។

វត្ថុតាងគ្រឿងញៀន

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក វរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់ ដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកសារធាតុញៀនដោយខុសច្បាប់។

ជនសង្ស័យទាំង៧នាក់មាន៖
១. នាង អិល (ប្រុស) អាយុ៣៥ឆ្នាំ
២. ពាក សាវី (ប្រុស) អាយុ២៩ឆ្នាំ
៣. រឿន ណៃ (ប្រុស) អាយុ១៨ឆ្នាំ
៤. ឆុន វណ្ណឈី (ប្រុស) អាយុ២២ឆ្នាំ
៥. លេខ ឡុង (ប្រុស)
៦. ថន ធឿន (ប្រុស) អាយុ៣១ឆ្នាំ
៧. គុណ តុលា ហៅ កុង (ប្រុស) អាយុ២៣ឆ្នាំ

កម្លាំងនគរបាលបានរកឃើញវត្ថុតាងជាច្រើនរួមមាន៖
• ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៦ថង់
• ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់
• សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀន
• ទូរស័ព្ទដៃចាស់ចំនួន៦គ្រឿង

ការឃាត់ខ្លួនជនសង្ស័យ

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ត្រូវបាននគរបាលស្រុកបាណន់ធ្វើការស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅការិយាល័យជំនាញខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការតស៊ូប្រឆាំងនឹងគ្រឿងញៀនរបស់អាជ្ញាធរនៅតាមតំបន់ជនបទ។

administrator

Related Articles