អាមេរិកប្រើប្រាស់ AI កម្រិតខ្ពស់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈអ្នកសិទ្ធិមនុស្សព្រួយបារម្ភ

អាមេរិកប្រើប្រាស់ AI កម្រិតខ្ពស់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈអ្នកសិទ្ធិមនុស្សព្រួយបារម្ភ

យោធាអាមេរិកមន្ត្រីយោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា យោធាអាមេរិកបានប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ជាច្រើនប្រភេទក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងនៃការកើនឡើងចំនួនជនស៊ីវិលដែលស្លាប់ក្នុងជម្លោះនេះ។

យោងតាម Al Jazeera ផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦, លោក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លើកឡើងកាលពីថ្ងៃពុធថា បញ្ញាសិប្បនិម្មិត (AI) កំពុងជួយទាហានអាមេរិកឱ្យដំណើរការទិន្នន័យយ៉ាងច្រើន។

លោក Brad Cooperលោក Cooper និយាយក្នុងសារជាវីដេអូមួយថា៖ «អ្នកប្រយុទ្ធក្នុងសង្គ្រាមរបស់យើងកំពុងប្រើប្រាស់ឧបករណ៍ AI កម្រិតខ្ពស់ជាច្រើនប្រភេទ។ ប្រព័ន្ធទាំងនោះជួយយើងឱ្យវិភាគទិន្នន័យយ៉ាងច្រើនក្នុងរយៈពេលតែប៉ុន្មានវិនាទី ដូច្នេះក្រុមទាហានរបស់យើងអាចកាត់បន្ថយសំឡេងរំខាន និងធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃជាងសត្រូវដែលមានប្រតិកម្ម»។

លោកបន្តថា៖ «មនុស្សតែងតែធ្វើការសម្រេចចិត្តចុងក្រោយលើអ្វីដែលត្រូវបាញ់ អ្វីដែលមិនត្រូវបាញ់ និងពេលណាដែលត្រូវតែបាញ់។ ប៉ុន្តែឧបករណ៍ AI កម្រិតខ្ពស់នេះអាចប្រែក្លាយដំណើរការដែលធ្លាប់តែចំណាយពេលច្រើនម៉ោង ទៅជាខ្លីបាន និងជួនកាលពីច្រើនថ្ងៃទៅជាវិនាទីទៀតផង»។

សង្គ្រាមអ៊ីរ៉ង់ការបញ្ជាក់នេះកើតឡើងពេលមានការអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យកាន់តែខ្លាំងលើការទម្លាក់គ្រាប់បែកលើសាលារៀនមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលសម្លាប់មនុស្សជាង ១៧០នាក់ ភាគច្រើនជាកុមារ។

ទោះបីជាលោក Cooper បានសង្កត់ធ្ងន់ថាមនុស្សកំពុងធ្វើការសម្រេចចិត្តកំណត់គោលដៅចុងក្រោយក៏ដោយ តែក្រុមអ្នកសិទ្ធិមនុស្សសម្តែងការព្រួយបារម្ភកាន់តែខ្លាំងលើការប្រើប្រាស់ AI ក្នុងសង្គ្រាម។

គួរបញ្ជាក់ថារបាយការណ៍ជាច្រើនរកឃើញថាអ៊ីស្រាអែលពឹងផ្អែកយ៉ាងខ្លាំងទៅលើ AI អំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់ពួកគេលើតំបន់ហ្គាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧២០០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

administrator

Related Articles