ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកលេងល្បែងជល់មាន់ខុសច្បាប់ចំនួន ៨នាក់ ដែលត្រូវបានប៉េអឹមក្រុងច្បារមនឃាត់ខ្លួន ឥឡូវនេះកំពុងមានអ្នករត់ការដោះលែងរួចហើយ។

ប្រភពព័ត៌មានបានបង្ហើបថា ក្រុមអ្នកញៀនល្បែងស៊ីសង (ជល់មាន់) ទាំង ៨នាក់នេះ ត្រូវបានបញ្ជូនមកសួរនាំនៅសាលាដំបូងខេត្តកំពង់ស្ពឺ តាំងពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមនេះកំពុងចរចារឿងលុយដោះលែង ដោយចំនួនទឹកប្រាក់មិនទាន់ត្រូវគ្នា គឺចន្លោះពី ៦០០ដុល្លារទៅ ១០០០ដុល្លារ។
ព័ត៌មានខាងលើនេះជាការលេចឮពេញភូមិប៉ុណ្ណោះ។ យើងនៅតែរង់ចាំមើលទៀត តើពាក្យលេចឮបែបនេះ ប្រសិនបើបានដោះលែងមែន គឺជាពាក្យពិតឬទេ។ ប៉ុន្តែបើមានទោសតាមច្បាប់ ពាក្យលេចឮទាំងឡាយគ្រាន់តែចង់សំអុយអ្នកច្បាប់តែប៉ុណ្ណោះ។ យើងនៅតែរង់ចាំមើល តើបានរួចខ្លួនមែន ឬអត់?
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព។

អត្ថបទសរសេរដោយ អ៊ំ ណូន (៥៦៥ អត្ថបទ)
កែសម្រួលដោយ ធីតា (២៩K អត្ថបទ)
