កម្មការិនីរោងចក្រពិសដៃលួចខោអាវច្រើនលើក ត្រូវឃាត់ខ្លួននៅកំពង់ស្ពឺ

កម្មការិនីរោងចក្រពិសដៃលួចខោអាវច្រើនលើក ត្រូវឃាត់ខ្លួននៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រផ្នែកអ៊ុត ត្រូវបានជំនួយការរដ្ឋបាលនៅក្នុងរោងចក្រយីហោសាប៊ីរណា ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់។

កម្មការិនីរោងចក្រត្រូវឃាត់ខ្លួន

ស្ត្រីរូបនេះបានលួចខោអាវជាច្រើនលើកច្រើនសារដោយមើលឃើញតាមកាមេរ៉ាសុវត្ថិភាព។ ការឃាត់ខ្លួនកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងរោងចក្រយីហោសាប្រ៊ីណាខេមបូឌា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបាននិយាយដឹងថា កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ ជឹម ន័យថុល ភេទប្រុស អាយុ៤៩ឆ្នាំ ជាជំនួយការរដ្ឋបាល រស់នៅក្នុងបុរីហាមនី ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ឈ្មោះ ប៉ូច ចិន្ដា ភេទស្រី អាយុ៥០ឆ្នាំ ជាកម្មករផ្នែកអ៊ុត ស្នាក់នៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់មកសមត្ថកិច្ចនគរបាលពាក់ព័ន្ធករណីលួចខោអាវជាច្រើន។

រោងចក្រកំពង់ស្ពឺ

ករណីនេះចាប់តាំងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដោយមើលឃើញតាមកាមេរ៉ាសុវត្ថិភាព។ នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងថា ក្រោយពីធ្វើការសាកសួរឈ្មោះ ប៉ូច ចិន្តា បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចយកខោអាវរបស់ក្រុមហ៊ុនខាងលើជាច្រើន លើកចាប់តាំងពីខែមករា ឆ្នាំ២០២៦ មកម្ល៉េះ។

នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ន ស្ត្រីរពឹសដៃជាកម្មការិនីរោងចក្រត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទសរសេរដោយ អ៊ំ ណូន | កែសម្រួលដោយ ស្រីណា

administrator

Related Articles