សម្តេចប្រធានរដ្ឋសភា៖ ភាពធន់ជាតិតម្រូវឲ្យមានសេដ្ឋកិច្ចរឹងមាំ សាមគ្គីភាព និងឯកភាពសង្គម

សម្តេចប្រធានរដ្ឋសភា៖ ភាពធន់ជាតិតម្រូវឲ្យមានសេដ្ឋកិច្ចរឹងមាំ សាមគ្គីភាព និងឯកភាពសង្គម

ភ្នំពេញ៖ ស្ថាប័ននីតិប្បញ្ញត្តិ រួមគ្នាជាមួយក្រសួងស្ថាប័នជាច្រើន បានរៀបចំសិក្ខាសាលាសំខាន់ស្តីពីការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា នៅវិមានរដ្ឋសភា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

សិក្ខាសាលាពង្រឹងភាពធន់ជាតិ

ពិធីបើកសិក្ខាសាលានេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្រ្តីរាជការជាង៣០០នាក់ ទាំងផ្ទាល់និងតាមអនឡាញ។

សម្តេចប្រធានរដ្ឋសភា

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ភាពធន់ជាតិគឺជាសមត្ថភាពរឹងមាំរបស់ជាតិក្នុងការទប់ទល់រាល់វិបត្តិ និងស្ដារស្ថានភាពជាតិឱ្យប្រសើរឡើងវិញយ៉ាងឆាប់រហ័ស។ ដើម្បីសម្រេចភាពធន់នេះ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចរឹងមាំ សាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ។

ការពិភាក្សាសិក្ខាសាលា

សម្តេចបានសង្កត់ធ្ងន់ថា សិក្ខាសាលានេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល។

អ្នកចូលរួមសិក្ខាសាលា

សិក្ខាសាលានេះរៀបចំឡើងក្នុងពេលពិភពលោកកំពុងច្របូកច្របល់ដោយសង្គ្រាម ដែលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម ថាមពល ឧស្សាហកម្ម កសិកម្ម និងស្បៀង។ កម្ពុជាក៏កំពុងប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង ដែលប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំសិក្ខាសាលា

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងនាមតំណាងរាស្ត្រ និងថ្នាក់ដឹកនាំក្រសួង ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមដឹកនាំកម្ពុជាឆ្លងកាត់ព្យុះភ្លៀងទៅមុខ ដោយមានទំនុកចិត្ត និងភាពប្រាកដប្រជា។

ការពិភាក្សាជាក្រុម

សម្តេចបានសួរសំណួរគន្លឹះថា «តើយើងត្រូវប្រែក្លាយបញ្ហាប្រឈម និងការលំបាកទៅជាកាលានុវត្តភាព និងភាពធន់របស់ជាតិដោយរបៀបណា?» ដែលត្រូវពិភាក្សាឱ្យបានស៊ីជម្រៅ ហើយដាក់ចេញជាដំណោះស្រាយអនុវត្តបាន។

ការចូលរួមសិក្ខាសាលា

ទោះប្រឈមនឹងផលលំបាកពីការឈ្លានពាន និងសង្គ្រាមក្តី រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

សិក្ខាសាលាពង្រឹងភាពធន់ជាតិ

កម្ពុជាកំពុងបន្តពង្រឹងសមត្ថភាពសេដ្ឋកិច្ចជាតិ ដើម្បីត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។

កិច្ចប្រជុំសំខាន់

សិក្ខាសាលានេះរៀបចំឡើងដោយគណៈកម្មការទី៩នៃរដ្ឋសភា និងព្រឹទ្ធសភា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលាចុងក្រោយ

ដោយ៖ សិលា

ការបញ្ចប់សិក្ខាសាលា

administrator

Related Articles