វិបត្តិប្រេងសាំងផ្ទុះឡើងទូទាំងពិភពលោក ប្រទេសជាច្រើនចាប់ផ្តើមធ្លាក់ខ្លួនជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច

វិបត្តិប្រេងសាំងផ្ទុះឡើងទូទាំងពិភពលោក ប្រទេសជាច្រើនចាប់ផ្តើមធ្លាក់ខ្លួនជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច

វិបត្តិប្រេងសាំង

សង្គ្រាមនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កវិបត្តិសកល រុញតម្លៃប្រេងសាំងហក់ឡើងខ្ពស់ ប៉ះពាល់ទូទាំងពិភពលោក រួមទាំងកម្ពុជា។

ប្រទេសជាច្រើនកំពុងធ្លាក់ខ្លួនជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច ដោយរដ្ឋាភិបាលនានាត្រូវដាក់ចេញវិធានការសង្គ្រោះ។

ផលប៉ះពាល់វិបត្តិប្រេង

វៀតណាម៖ តម្លៃសាំងកើន៥០% រដ្ឋាភិបាលលើកទឹកចិត្តការងារពីផ្ទះ
ថៃ៖ ប្រឈមវិបត្តិថវិកា ដោយប្រើមូលនិធិប្រេងទប់តម្លៃ
ហ្វីលីពីន៖ អនុវត្តការងារ៤ថ្ងៃក្នុងសប្តាហ៍ ដើម្បីសន្សំថាមពល
បង់ក្លាដែស៖ ស្ថិតក្នុងស្ថានភាពអាសន្ន ខ្វះទុនបម្រុងប្រេង
ប៉ាគីស្ថាន៖ បិទសាលារៀន ដោយសារខ្វះប្រេងទំនុកបម្រុង
សូម៉ាលី៖ តម្លៃប្រេងកើនជិត៤ដង ធ្វើឲ្យតម្លៃដឹកជញ្ជូនឡើងខ្ពស់
នីហ្សេរីយ៉ា៖ ទោះជាប្រទេសផលិតប្រេង តម្លៃសាំងកើន៣៥%
កូរ៉េខាងត្បូងនិងជប៉ុន៖ សន្ទស្សន៍ភាគហ៊ុនធ្លាក់ចុះខ្លាំង
សហរដ្ឋអាមេរិកនិងអឺរ៉ុប៖ តម្លៃសាំងកើន១២-២០% បង្កសម្ពាធអតិផរណា

វិបត្តិសកល

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles