អ៊ីរ៉ង់បាញ់កប៉ាល់ថៃដោយអះអាងមិនស្តាប់ការព្រមាន នាវិក៣នាក់បាត់ខ្លួន

អ៊ីរ៉ង់បាញ់កប៉ាល់ថៃដោយអះអាងមិនស្តាប់ការព្រមាន នាវិក៣នាក់បាត់ខ្លួន

កងកម្លាំងអ៊ីរ៉ង់បានបើកការបាញ់ប្រហារកប៉ាល់ដឹកទំនិញថៃមួយគ្រឿងនៅច្រកសមុទ្រ Hormuz បន្ទាប់ពីអះអាងថាកប៉ាល់នេះមិនព្រមស្តាប់ការព្រមាន។

កប៉ាល់ដឹកទំនិញថៃត្រូវបានបាញ់

ថ្ងៃពុធទី១១ មីនា ២០២៦ កប៉ាល់ដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE ដែលកំពុងធ្វើដំណើរពីកំពង់ផែខាលីហ្វាទៅប្រទេសឥណ្ឌា បានជួបគ្រោះថ្នាក់នៅតំបន់ច្រកសមុទ្រសំខាន់នេះ។

សារព័ត៌មានអ៊ីរ៉ង់ Fararu បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ (IRGC) បានផ្តល់ការព្រមានច្រើនដង ប៉ុន្តែកប៉ាល់ថៃបានបន្តផ្គើនដោយមិនអើពើ ទើបត្រូវបើកការបាញ់ប្រហារ។

ច្រកសមុទ្រ Hormuz កន្លែងកើតហេតុ

IRGC អះអាងបន្ថែមថា កប៉ាល់នេះបានឆ្លងកាត់តំបន់ហាមឃាត់ដោយខុសច្បាប់។ លទ្ធផលនៃការវាយប្រហារ នាវិក៣នាក់បាត់ខ្លួន ខណៈអ្នកផ្សេងទៀត២០នាក់ត្រូវបានជួយសង្គ្រោះទៅកាន់អូម៉ង់ដោយសុវត្ថិភាព។

ឧប្បត្តិហេតុនេះកើតឡើងក្នុងពេលតំណាងអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ដាក់ទោសសកម្មភាពរបស់កប៉ាល់ថៃ ដែលអះអាងថាបានបំពានលើច្បាប់អន្តរជាតិ។

administrator

Related Articles