កូរ៉េស្វាគមន៍កិច្ចសហការកម្ពុជាប្រយុទ្ធប្រឆាំងអនឡាញស្កាំ សន្យាជំរុញវិនិយោគធំៗ

កូរ៉េស្វាគមន៍កិច្ចសហការកម្ពុជាប្រយុទ្ធប្រឆាំងអនឡាញស្កាំ សន្យាជំរុញវិនិយោគធំៗ

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងអនឡាញស្កាំ (Online Scam) ដោយសម្រេចសមិទ្ធផលវិជ្ជមានជាច្រើន។

កិច្ចប្រជុំការងាររវាងអ្នកដឹកនាំកម្ពុជា-កូរ៉េ

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី១២ មីនា លោក Kim Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់លោកប្រធានាធិបតីកូរ៉េ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតអនឡាញស្កាំឱ្យអស់ពីកម្ពុជា។

សមិទ្ធផលការសហការប្រឆាំងអនឡាញស្កាំ

លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើសុំលោកឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត។

ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ

ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា សំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ។

administrator

Related Articles