ត្រាំនឹងក្លាយជាអ្នកកំណត់ពេលបញ្ចប់សង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល ទោះបីជាមិនសម្រេចបំណងក៏ដោយ

ត្រាំនឹងក្លាយជាអ្នកកំណត់ពេលបញ្ចប់សង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល ទោះបីជាមិនសម្រេចបំណងក៏ដោយ

អ្នកវិភាគយោធាបានចេញមតិថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាអ្នកកំណត់ពេលវេលាបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បើទោះបីជាគោលដៅផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់មិនសម្រេចក៏ដោយ។

សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់

យោងតាមរបាយការណ៍ពី Atlantic Council ដែលចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អ៊ីស្រាអែលបានដាក់គោលដៅស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីផ្តួលរលំរបបដឹកនាំនៅអ៊ីរ៉ង់។ ការវាយប្រហារចុងក្រោយដែលធ្វើឡើងរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាការពង្រីកគោលដៅនៃការប្រយុទ្ធដំបូងបន្ទាប់ពីសង្គ្រាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥។

ទោះបីជាការវាយប្រហារនេះខ្លាំងក្លាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ក៏បានឆ្លើយតបវិញដោយមីស៊ីលបាលីស្ទីកមួយចំនួន ដែលធ្វើឲ្យភាគីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលរងការខូចខាតមិននឹកស្មានដល់។ អ្នកជំនាញលើកឡើងថា ដោយសារតែប្រព័ន្ធស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់មានកំណត់ អ៊ីរ៉ង់ក៏មានមហិច្ឆតាក្នុងការបង្កើនការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ«បាលីស្ទីក»។

យុទ្ធសាស្ត្រយោធា

ការចុះខ្សោយនៃផ្ទៃក្នុងអ៊ីរ៉ង់ជាបន្តបន្ទាប់ និងសម្ពាធពីសង្រ្គាមនានា បានធ្វើឲ្យភាគីអ៊ីស្រាអែលស្វែងរកឱកាសផ្តួលរលំរបបនេះ។ អ៊ីស្រាអែលជាអ្នកដើរតួជួរមុខក្នុងការធ្វើវាយប្រហារប្រឆាំងនឹងសម្ភារៈយោធារបស់អ៊ីរ៉ង់ ហើយបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

យ៉ាងណាប្រសិនបើគ្មានប្រៀបឈ្នះនោះទេ ហើយគម្លាតគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលេចឡើង ពេលនោះមានការវិភាគថា លោក ដូណាល់ ត្រាំ នឹងក្លាយជាអ្នកកំណត់ពេលវេលាបញ្ចប់សង្គ្រាម ហើយនឹងដាក់ចំណុចបញ្ចប់ទៅលើអ៊ីស្រាអែល បើទោះបីជារបបនៅអ៊ីរ៉ង់ផ្លាស់ប្តូរឬអត់ក៏ដោយ។

administrator

Related Articles