អាកាសធាតុក្តៅខ្លាំងដល់៣៨°C និងខ្យល់កន្ត្រាក់គំរាមកំហែង ក្រសួងធនធានទឹកព្រមានប្រជាពលរដ្ឋ

អាកាសធាតុក្តៅខ្លាំងដល់៣៨°C និងខ្យល់កន្ត្រាក់គំរាមកំហែង ក្រសួងធនធានទឹកព្រមានប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្រមានជាបន្ទាន់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោយពីការព្យាករអាកាសធាតុបង្ហាញពីស្ថានភាពក្តៅខ្លាំង និងខ្យល់កន្ត្រាក់ដែលនឹងកើតឡើងច្រើនក្នុងខែមីនា និងឧសភា។

អាកាសធាតុក្តៅខ្លាំងនៅកម្ពុជា

យោងតាមការវិភាគអាកាសធាតុឆ្នាំ២០២៦ បាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងបន្តកើតឡើងក្នុងកម្រិត៩០% រហូតដល់ខែឧសភា ដែលនឹងនាំឱ្យមានសីតុណ្ហភាពក្តៅខ្លាំងជាពិសេសនៅខែមេសា ដែលសីតុណ្ហភាពអតិបរមាអាចឡើងដល់៣៨°C។

ខ្យល់កន្ត្រាក់គំរាមកំហែង

ក្រសួងបានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជាពិសេសនៅតំបន់វាលទំនាប ខ្ពង់រាប ជួរភ្នំក្រវាញ ជួរភ្នំបូកគោ និងតំបន់មាត់សមុទ្រ ដែលអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន រួមជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។

រដូវវស្សាឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥ ដោយនឹងមានបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ពិសេសតំបន់ដែលនៅឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានេះ ក្រសួងក៏ដាស់តឿនព្រមានឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងរដូវភ្លៀងកក់ខែ និងដើមរដូវវស្សា។

administrator

Related Articles