រឹបអូសជនបរទេស ៨១១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមបណ្តាញសង្គមនៅបន្ទាយមានជ័យ

រឹបអូសជនបរទេស ៨១១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមបណ្តាញសង្គមនៅបន្ទាយមានជ័យ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជាតិបានធ្វើប្រតិបត្តិការរឹបអូសជនបរទេសជាង ៨០០នាក់ ក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលួងលោមស្នេហាឱ្យវិនិយោគ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅទីតាំងឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ មីនា ២០២៦។

ប្រតិបត្តិការរឹបអូស

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំប្រតិបត្តិការបានប្រាប់ថា៖ “ការចុះបង្ក្រាបបានរកឃើញជនបរទេសសរុប ៨១១នាក់ ក្នុងនោះមានជនជាតិវៀតណាម ៧៧៦នាក់, ចិន៣៤នាក់ និងម៉ាឡេស៊ី១នាក់។ យើងបានយកទៅស្តាប់ចម្លើយ១៨នាក់ និងរកឃើញភស្តុតាង Online Scams មួយចំនួន។”

ជនបរទេសដែលត្រូវបានឃាត់ខ្លួន

ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គមដូចជា TikTok, WhatsApp, Zalo, Telegram និង Facebook ដើម្បីលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ រួមទាំងការឆបោកទិញសរីរាង្គ។ គោលដៅចម្បងគឺប្រជាពលរដ្ឋវៀតណាម។

ទីតាំងឆបោក

បន្តនីតិវិធីវីស្តាប់ចម្លើយរកបទល្មើសពាក់ព័ន្ធ រកបទល្មើសសម្អាតប្រាក់ និងពន្លឿននីតិវិធីបណ្តេញចេញ និងបិទស៊ីលទីតាំងនៅថ្ងៃទី១៤ មីនា ២០២៦។ ជនសង្ស័យបានបង្ខំអោយជនរងគ្រោះធ្វើការនៅទីតាំងនេះ ដោយប្រើ Facebook និងកម្មវិធី Signal៕

ប្រភព៖ BTV

administrator

Related Articles