សប្បុរសធម៌ពីប៉េងហួតគ្រុប៖ បរិច្ចាគឈាមជូនក្តីសង្ឃឹមដល់អ្នកជំងឺ

សប្បុរសធម៌ពីប៉េងហួតគ្រុប៖ បរិច្ចាគឈាមជូនក្តីសង្ឃឹមដល់អ្នកជំងឺ

រាជធានីភ្នំពេញ – ក្រុមហ៊ុនប៉េងហួតគ្រុបបានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ពិសេសមួយក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» នៅការិយាល័យកណ្តាលរបស់ខ្លួន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីបរិច្ចាគឈាមប៉េងហួតគ្រុប

កម្មវិធីនេះធ្វើឡើងដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយមន្ទីរសម្រាកព្យាបាលនិងសម្ភពសុខាសាឡងជីវិធី។ កម្មវិធីបានទទួលការចូលរួមយ៉ាងច្រើនពីសាធារណជន អ្នករស់នៅក្នុងគម្រោងបុរីប៉េងហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។

អ្នកបរិច្ចាគឈាមក្នុងកម្មវិធី

កម្មវិធីបានបើកទទួលអ្នកបរិច្ចាគចាប់តាំងពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៤:០០ រសៀល ដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីឱ្យពួកគាត់មានពេលសម្រាក និងទទួលទានអាហារបានគ្រប់គ្រាន់។

ការចូលរួមពីសាធារណជន

សន្ទុះនៃការចូលរួមយ៉ាងច្រើនបែបនេះបង្ហាញពីការចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការជួយសង្គ្រោះជីវិតអ្នកជំងឺ ក៏ដូចជាអាចជួយកាត់បន្ថយពីហានិភ័យជំងឺមួយចំនួនសម្រាប់អ្នកបរិច្ចាគផងដែរ។

ការរៀបចំកម្មវិធីបរិច្ចាគឈាម

ការរៀបចំកម្មវិធីនេះឡើងគឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដែលជាសសរស្តម្ភទី៣ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុនប៉េងហួតគ្រុប រួមមាន៖ «អប់រំ បរិស្ថាន និងសង្គម»។

សកម្មភាពសង្គមកិច្ច

ការបរិច្ចាគឈាម

កម្មវិធីសប្បុរសធម៌

កម្មវិធីនេះបានបង្ហាញពីទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់ពីក្រុមហ៊ុន និងសហគមន៍ ដែលជាការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមដើម្បីព្យាបាល។

administrator

Related Articles