ដូណាល់ ត្រាំ អះអាងថា អាមេរិកបានកម្ទេចកងទ័ពអ៊ីរ៉ង់អស់ហើយ ហើយសឹងតែគ្មានគោលដៅត្រូវវាយប្រហារទៀតទេ។ ប៉ុន្តែការពិតគឺអ៊ីរ៉ង់នៅតែបន្តបាញ់មីស៊ីលនិងដ្រូនវាយប្រហារប្រទេសក្នុងតំបន់ឥតឈប់។

សមត្ថភាពរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ក្នុងការបន្តបាញ់មីស៊ីលគឺផ្អែកលើកត្តាយុទ្ធសាស្ត្រសំខាន់ៗ៖
១. បណ្តាញទីក្រុងមីស៊ីលក្រោមដី
អ៊ីរ៉ង់បានសាងសង់បណ្តាញរូងភ្នំនិងមូលដ្ឋានយោធាក្រោមដីជ្រៅ ដែលពិបាកបំផ្លាញដោយគ្រាប់បែកអាមេរិក។
២. ប្រព័ន្ធបាញ់ចល័ត
ប្រើរថយន្តដឹកជញ្ជូនដើម្បីបាញ់មីស៊ីល រួចប្តូរទីតាំងភ្លាមៗ ធ្វើឲ្យពិបាកតាមរក។
៣. បរិមាណមីស៊ីលសន្ធឹកសន្ធាប់
យុទ្ធសាស្ត្រ«ប្រើបរិមាណយកឈ្នះគុណភាព» ដោយបាញ់មីស៊ីលរាប់រយក្នុងពេលតែមួយ។
៤. បច្ចេកវិទ្យាមីស៊ីលល្បឿនលឿន
មីស៊ីលដូចជា Fattah អាចផ្លាស់ប្តូរទិសដៅលើអាកាស ធ្វើឲ្យប្រព័ន្ធការពារពិបាកគណនា។
៥. វាយប្រហារពីច្រើនទិសដៅ
ប្រើបណ្តាញចលនាតស៊ូនៅយេម៉ែន លីបង់ និងអ៊ីរ៉ាក់ ធ្វើឲ្យសត្រូវត្រូវចែកកម្លាំងការពារ។

អត្ថបទ៖ សុខ សុវណ្ណ
