តុលាការបើកសវនាការទោសអតីតព្រះរាជអាជ្ញារងពោធិ៍សាត់ ពាក់ព័ន្ធការដោះលែងក្រុមឆបោកអនឡាញ

តុលាការបើកសវនាការទោសអតីតព្រះរាជអាជ្ញារងពោធិ៍សាត់ ពាក់ព័ន្ធការដោះលែងក្រុមឆបោកអនឡាញ

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះទោសចំពោះអតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក គ្រី សីហា ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកក្នុងការដោះលែងក្រុមឆបោកអនឡាញ។

តុលាការបើកសវនាការ

សវនាការដែលធ្វើឡើងជាសាធារណៈនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មានវត្តមានចៅក្រមជំនុំជម្រះ លោក ញឹម ពិសាល ព្រះរាជអាជ្ញារង លោក ប៉េង ម៉េងគ័ង និងជនត្រូវចោទឈ្មោះ គ្រី សីហា។ ក្រោយពីបញ្ចប់ការសាកសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយដោយមិនកំណត់។

អតីតព្រះរាជអាជ្ញារង

យោងតាមការស៊ើបអង្កេត លោក គ្រី សីហា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួននៅថ្ងៃទី២៣ កក្កដា ២០២៥ បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់ថា លោកបានទទួលប្រាក់ពីមេការឆបោកអនឡាញ ដើម្បីដោះលែងមនុស្ស៥នាក់ (បុរសចិន១នាក់ និងស្ត្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការស៊ើបអង្កេត

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានចាត់មន្ត្រីទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអធ្រាត្រថ្ងៃទី១៦ កក្កដា ហើយនៅថ្ងៃទី១៨ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់បានទៅស្រាវជ្រាវប្រមូលភ័ស្តុតាងដល់ទីកន្លែង។

កាលពីថ្ងៃទី១៦ កក្កដា ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារលោក គ្រី សីហា ដើម្បីបើកផ្លូវឱ្យការស៊ើបអង្កេត។ ការសម្រេចនេះត្រូវបានធ្វើឡើងតាមបទបញ្ជារបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

administrator

Related Articles