កំពង់ស្ពឺ៖ កម្លាំងនគរបាលបង្រ្កាបក្រុមជួញគ្រឿងញៀន ឃាត់ខ្លួន៧នាក់ រកឃើញគ្រឿងញៀនជាង១.៦គីឡូក្រាម

កំពង់ស្ពឺ៖ កម្លាំងនគរបាលបង្រ្កាបក្រុមជួញគ្រឿងញៀន ឃាត់ខ្លួន៧នាក់ រកឃើញគ្រឿងញៀនជាង១.៦គីឡូក្រាម

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានធ្វើប្រតិបត្តិការបង្រ្កាបក្រុមជួញដូរគ្រឿងញៀនរយៈពេល៧២ម៉ោង ដោយឃាត់ខ្លួនជនសង្ស័យ៧នាក់ និងរកឃើញគ្រឿងញៀនជាច្រើន។

គ្រឿងញៀនដែលរកឃើញ

ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង។ កម្លាំងបានចុះស្រាវជ្រាវរហូតឈានទៅបង្រ្កាបក្រុមជួញគ្រឿងញៀនដែលកំពុងធ្វើសកម្មភាពចែកចាយលក់បន្ត។

វត្ថុតាងដែលរកឃើញរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់ ទម្ងន់១,៦៩៧.២៧ក្រាម សារធាតុមិនច្បាស់១កញ្ចប់ ទម្ងន់២.៩៣ក្រាម ទូរស័ព្ទ៩គ្រឿង ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន១ និងថង់វេចខ្ចប់គ្រឿងញៀន។

ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន

ជនសង្ស័យទាំង៧នាក់រួមមាន៖ ខឹម សុផា (វ៉ា) អាយុ៤៧ឆ្នាំ រឿន គឹមសាន្ត (មុំ) អាយុ៣១ឆ្នាំ ស៊ិប ដន (គោ) អាយុ៣៤ឆ្នាំ យឿន យ៉េង អាយុ៣៣ឆ្នាំ ឌឹម ឡាញ់ អាយុ៤០ឆ្នាំ នួន សុខុន (នីន) អាយុ៤០ឆ្នាំ និងសា រ៉ាថាន់ អាយុ៣៤ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់រួមជាមួយវត្ថុតាងគ្រឿងញៀន ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ។

administrator

Related Articles