អាកាសយានិកអាមេរិក C-135 ធ្លាក់នៅអ៊ីរ៉ាក់៖ អាមេរិកថាបញ្ហាបច្ចេកទេស អ៊ីរ៉ង់ថាបាញ់ទម្លាក់

អាកាសយានិកអាមេរិក C-135 ធ្លាក់នៅអ៊ីរ៉ាក់៖ អាមេរិកថាបញ្ហាបច្ចេកទេស អ៊ីរ៉ង់ថាបាញ់ទម្លាក់

ភាគខាងលិចអ៊ីរ៉ាក់ – ស្ថានភាពវាយប្រហារនៅតំបន់មជ្ឈិមបូព៌ាបន្តក្ដៅឡើង បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធាអាមេរិកធុន C-135 មួយគ្រឿងធ្លាក់នៅថ្ងៃទី១២ មីនា ដោយមានការអះអាងផ្ទុយគ្នាពីភាគីពាក់ព័ន្ធ។

យន្តហោះយោធាអាមេរិក

ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាបានប្រកាសថា យន្តហោះចាក់ប្រេងលើអាកាសនេះធ្លាក់ដោយសារបញ្ហាបច្ចេកទេស ហើយការបាត់បង់នេះមិនមែនដោយសារការវាយប្រហាររបស់សត្រូវ ឬការបាញ់ច្រឡំរបស់សម្ព័ន្ធមិត្តឡើយ។ យន្តហោះដឹកជញ្ជូនយោធាចាក់ប្រេងលើអាកាសមួយគ្រឿងទៀតអាចចុះចតដោយសុវត្ថិភាព។

ពុំមានសេចក្ដីរាយការលម្អិតពីចំនួនមនុស្សស្ថិតក្នុងយន្តហោះធ្លាក់នោះឡើយ ក៏ដូចជាស្ថានភាពសុខភាពពួកគេ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។

ចំណែកកងទ័ពអ៊ីរ៉ង់វិញ ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយដោយទូរទស្សន៍រដ្ឋ អះអាងថា យន្តហោះនោះត្រូវគ្រាប់មីស៊ីល១គ្រាប់ បាញ់ដោយចលនាប្រដាប់អាវុធស្និទ្ធអ៊ីរ៉ង់នៅភាគខាងលិចអ៊ីរ៉ាក់ និងថា ពួកយានិកនៃយន្តហោះនោះគ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។

សេនាធិការដ្ឋានកងទ័ពបារាំងវិញមុននេះបន្តិច អះអាងពីទាហានបារាំង៦នាក់រងរបួសកាលពីថ្ងៃទី១២ មីនា ដោយសារការវាយប្រហាររបស់ដ្រូនលើតំបន់ឃើតឌីស្ថានភាគខាងជើងអ៊ីរ៉ាក់។

ស្ថានភាពនេះបង្ហាញពីការកើនឡើងនៃភាពតានតឹងក្នុងតំបន់ ដោយមានការចោទប្រកាន់គ្នារវាងអាមេរិក និងអ៊ីរ៉ង់អំពីហេតុផលពិតប្រាកដនៃការធ្លាក់យន្តហោះយោធា។

administrator

Related Articles