កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បំបែកសំបុកគ្រឿងញៀនធំ ឃាត់ខ្លួន៧នាក់ រកឃើញគ្រឿងញៀនជិត២គីឡូ

កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បំបែកសំបុកគ្រឿងញៀនធំ ឃាត់ខ្លួន៧នាក់ រកឃើញគ្រឿងញៀនជិត២គីឡូ

កម្លាំងជំនាញនគរបាលខេត្តកំពង់ស្ពឺ បានអនុវត្តប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរយៈពេល៧២ម៉ោង ដោយឃាត់ខ្លួនមនុស្ស៧នាក់ និងរកឃើញគ្រឿងញៀនជិត២គីឡូ។

វត្ថុតាងគ្រឿងញៀន

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង និងការសម្របសម្រួលពីអយ្យការ។ កម្លាំងបានចុះសហការស្រាវជ្រាវរហូតឈានទៅធ្វើការបង្រ្កាបដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។

កម្លាំងសមត្ថកិច្ច

វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនទម្ងន់ ១,៦៩៧.២៧ក្រាម សារធាតុមិនច្បាស់ ២.៩៣ក្រាម ទូរស័ព្ទ៩គ្រឿង ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន និងថង់វេចខ្ចប់គ្រឿងញៀន។

ជនសង្ស័យ

ជនសង្ស័យទាំង៧នាក់ រួមមាន ខឹម សុផា (៤៧ឆ្នាំ) រឿន គឹមសាន្ត (៣១ឆ្នាំ) ស៊ិប ដន (៣៤ឆ្នាំ) យឿន យ៉េង (៣៣ឆ្នាំ) ឌឹម ឡាញ់ នួន សុខុន (៤០ឆ្នាំ) និង សា រ៉ាថាន់ (៣៤ឆ្នាំ)។ មានជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ។

administrator

Related Articles