រដ្ឋបាលត្រាំផ្ទុះកំហឹងចំពោះ CNN ដោយចោទថា ‘ព័ត៌មានក្លែងក្លាយ’ អំពីអុីរ៉ង់និងច្រកសមុទ្រ Hormuz

រដ្ឋបាលត្រាំផ្ទុះកំហឹងចំពោះ CNN ដោយចោទថា ‘ព័ត៌មានក្លែងក្លាយ’ អំពីអុីរ៉ង់និងច្រកសមុទ្រ Hormuz

រដ្ឋបាលត្រាំផ្ទុះកំហឹង

សេតវិមាន និងមន្ត្រីរដ្ឋបាលលោកត្រាំជាច្រើនរូប បានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះទីភ្នាក់ងារព័ត៌មាន CNN ដែលផ្សាយថា សហរដ្ឋអាមេរិកបានមើលស្រាលសមត្ថភាពរបស់អុីរ៉ង់ក្នុងការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ជាព័ត៌មានក្លែងក្លាយពី CNN! ពិតជាគួរឱ្យអស់សំណើចណាស់! អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អុីរ៉ង់បានគំរាមកំហែងដល់សកម្មភាពផ្លូវសមុទ្រតាមរយៈច្រកសមុទ្រ Hormuz។ ពួកគេតែងតែចាប់ច្រកសមុទ្រនេះធ្វើជាចំណាប់ខ្មាំង»។

ច្រកសមុទ្រ Hormuz

លោក Hegseth បានរិះគន់យ៉ាងខ្លាំងចំពោះរបៀបដែលសារព័ត៌មាននេះបានចុះផ្សាយអំពីមន្ទីរបញ្ចកោណ និងយោធាអាមេរិក ដោយថា ប្រព័ន្ធផ្សព្វផ្សាយកំពុងព្យាយាមធ្វើឱ្យខូចរូបភាពនៃកងកម្លាំងប្រដាប់អាវុធអាមេរិក។

អតីតពិធីករ Fox News បាននិយាយថា៖ «មនុស្សជាច្រើនមើលអេក្រង់ទូរទស្សន៍ និងឃើញចំណងជើង។ ខ្ញុំធ្លាប់ធ្វើការក្នុងវិស័យនោះ ហើយដឹងថាអ្វីៗគ្រប់យ៉ាងត្រូវបានសរសេរដោយចេតនា។ ហេតុអ្វីមិនសរសេរ «អុីរ៉ង់កាន់តែអស់សង្ឃឹម» ព្រោះវាជាការពិត»។

ការរិះគន់ CNN

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ក៏បានថ្កោលទោសរបាយការណ៍របស់ CNN ស្តីពីច្រកសមុទ្រ Hormuz ផងដែរ ដោយស្រីសរសេរថា៖ «រឿងនេះគឺជាព័ត៌មានក្លែងក្លាយ ១០០ភាគរយ»។

ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប លោក Mark Thompson នាយក CNN បានបញ្ជាក់ថា៖ «ការព្រួយបារម្ភតែមួយគត់របស់យើង គឺត្រូវប្រាប់ការពិតទៅកាន់ទស្សនិកជន។ ការគំរាមកំហែងណាមួយនឹងមិនផ្លាស់ប្តូររឿងនោះទេ»។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles