អាកាសធាតុក្តៅហែងខ្លាំង! ភ្លៀងធ្លាក់តិចតួចនៅតំបន់ខ្លះចុងសប្តាហ៍នេះ

អាកាសធាតុក្តៅហែងខ្លាំង! ភ្លៀងធ្លាក់តិចតួចនៅតំបន់ខ្លះចុងសប្តាហ៍នេះ

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព្រមានអំពីស្ថានភាពអាកាសធាតុក្តៅហែងដែលនឹងបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

អាកាសធាតុក្តៅហែង

យោងតាមការប៉ាន់ស្មានរបស់អាជ្ញាធរ សីតុណ្ហភាពអតិបរមានៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចហក់ឡើងខ្ពស់រហូតដល់ ៣៦អង្សាសេ។ ក្នុងអំឡុងពេលនេះ ខេត្តមួយចំនួនដូចជា បាត់ដំបង ពោធិ៍សាត់ កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ ប៉ៃលិន និងរតនគិរី អាចនឹងមានភ្លៀងធ្លាក់តិចតួច លាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ១៥%ផងដែរ។

ព្យាករណ៍អាកាសធាតុ

អាស្រ័យហេតុនេះ សាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលធាតុអាកាស ជាពិសេសត្រូវថែរក្សាសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះ។ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋផឹកទឹកឲ្យបានគ្រប់គ្រាន់ និងជៀសវាងការធ្វើដំណើរនៅពេលថ្ងៃត្រង់។

administrator

Related Articles