តម្លៃសំបុត្រយន្តហោះអាចកើនឡើង ដោយសារតែវិបត្តិប្រេងពីសង្គ្រាមមជ្ឈិមបូព៌ា

តម្លៃសំបុត្រយន្តហោះអាចកើនឡើង ដោយសារតែវិបត្តិប្រេងពីសង្គ្រាមមជ្ឈិមបូព៌ា

ភ្នំពេញ៖ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានដាស់តឿនពីហានិភ័យនៃការកើនឡើងតម្លៃសំបុត្រយន្តហោះ ដោយសារតែវិបត្តិប្រេងដែលកើតឡើងពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

អាកាសចរណ៍កម្ពុជា

លោកបានពន្យល់ថា៖ «ប្រសិនបើតម្លៃប្រេងនៅតែបន្តអូសបន្លាយពេលយូរ តម្លៃសំបុត្រយន្តហោះអាចនឹងមានការប្រែប្រួលខុសពីតម្លៃដើម។ វិបត្តិប្រេងមិនមែនប៉ះពាល់ត្រឹមតែវិស័យអាកាសចរណ៍ទេ តែវាប៉ះពាល់ដល់វិស័យទាំងអស់នៃសេដ្ឋកិច្ច។»

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ធំៗតែងតែទិញប្រេងស្តុកទុកពី ២ សប្តាហ៍ទៅ ១ ខែមុន ដើម្បីគណនាតម្លៃសំបុត្រយន្តហោះ។ ប៉ុន្តែប្រសិនបើតម្លៃប្រេងកើនឡើងជាបន្តបន្ទាប់ ពួកគេនឹងត្រូវទិញប្រេងស្តុកថ្មីក្នុងតម្លៃខ្ពស់ ដែលនាំឱ្យតម្លៃសំបុត្រក៏កើនឡើងដែរ។

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យច្រកសមុទ្រ Hormoz មិនអាចដឹកជញ្ជូនប្រេងបាន ដោយកប៉ាល់ទាំងអស់ត្រូវបានកកស្ទះនៅទីនោះ។ ការខ្វះខាតនេះបង្កើតហានិភ័យខ្ពស់ចំពោះការផ្គត់ផ្គង់ប្រេង និងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។

ផលប៉ះពាល់សង្គ្រាមមជ្ឈិមបូព៌ា

លោក ស៊ិន ចាន់សិរីវុត្ថា បានព្រមានបន្ថែមថា ការកើនឡើងតម្លៃប្រេងនឹងប៉ះពាល់ដល់ជីវភាពប្រជាជនទាំងអស់ ព្រោះកម្ពុជានាំចូលប្រេងសាំងភាគច្រើនពីក្រៅប្រទេស។ នៅពេលតម្លៃអន្តរជាតិកើនឡើង តម្លៃទាំងអស់ក្នុងស្រុកក៏ត្រូវកើនឡើងតាមដែរ។

ដោយ៖ តារា

administrator

Related Articles