គ្រាប់មីស៊ីលធ្លាក់ក្នុងស្ថានទូតអាមេរិកនៅបាកដាដ ស្ថានការណ៍សន្តិសុខអ៊ីរ៉ាក់ក្តៅឡើងវិញ

គ្រាប់មីស៊ីលធ្លាក់ក្នុងស្ថានទូតអាមេរិកនៅបាកដាដ ស្ថានការណ៍សន្តិសុខអ៊ីរ៉ាក់ក្តៅឡើងវិញ

ស្ថានការណ៍សន្តិសុខនៅអ៊ីរ៉ាក់បានក្តៅឡើងវិញបន្ទាប់ពីគ្រាប់មីស៊ីលមួយធ្លាក់ចូលទីលានចុះចតយន្តហោះក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ កាលពីថ្ងៃសុក្រទី១៣ មីនា ២០២៦។

ស្ថានទូតអាមេរិកបាកដាដ

បើតាមការចុះផ្សាយរបស់ CNN និង AFP ការវាយប្រហារនេះគឺជាលើកទី២ហើយដែលស្ថានទូតអាមេរិកនៅបាកដាដក្លាយជាគោលដៅវាយប្រហារ។ សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ឃើញផ្សែងហុយចេញពីសង្កាត់ Arasat ដែលជាតំបន់គេស្គាល់ថាជាមូលដ្ឋានបង្កប់ខ្លួនរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់។

ការវាយប្រហារមីស៊ីល

ការវាយប្រហារនេះត្រូវបានគេជឿថាជាការសងសឹកទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើក្រុម Kataib Hezbollah ដែលបណ្តាលឱ្យសមាជិកពីរនាក់ស្លាប់។ រហូតមកដល់ពេលនេះ ស្ថានទូតអាមេរិកមិនទាន់មានការអត្ថាធិប្បាយផ្លូវការអំពីទំហំការខូចខាតនៅឡើយទេ។

ស្ថានការណ៍សន្តិសុខមជ្ឈិមបូព៌ា

ចាប់តាំងពីជម្លោះត្រីភាគីរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើង ចំនួនអ្នកស្លាប់សរុបបានកើនឡើងលើសពី ២០០០នាក់ ដែលភាគច្រើនជាជនជាតិអ៊ីរ៉ង់។ សង្រ្គាមនេះកំពុងបន្តអង្រួនស្ថិរភាពនៃប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា។

administrator

Related Articles