ប្រេងឥន្ធនៈខ្វះខាតធ្ងន់ធ្ងរ! ស្ថានីយ៍ជាង ៤០០ទីតាំងនៅតែបិទជាបន្តបន្ទាប់

ប្រេងឥន្ធនៈខ្វះខាតធ្ងន់ធ្ងរ! ស្ថានីយ៍ជាង ៤០០ទីតាំងនៅតែបិទជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំថ្មីស្ដីពីការធានាប្រក្រតីភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ បន្ទាប់ពីរកឃើញថា នៅមានស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងនៅតែបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់។

ស្ថានីយ៍ប្រេងឥន្ធនៈ

ក្រសួងបានថ្លែងអំណរគុណចំពោះស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈដែលបានសហការ និងអនុវត្តតាមសេចក្តីណែនាំលេខ ០៨០០ ព.ណ. អវឯ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំនេះផ្តោតលើការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ។

ការត្រួតពិនិត្យស្ថានីយ៍

ទន្ទឹមនឹងនេះ ក្រសួងក៏សូមថ្លែងអំណរគុណដល់កិច្ចសហការល្អរវាងក្រុមការងារចម្រុះរបស់មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម សាខាក.ប.ប. និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមត្រួតពិនិត្យ វាយតម្លៃផ្ទៀងផ្ទាត់អនុលោមភាព។

បើតាមក្រសួងពាណិជ្ជកម្ម នាពេលកន្លងមក ក្រុមការងារចម្រុះបានពិនិត្យបូកសរុប និងផ្ទៀងផ្ទាត់ ឃើញថា មានស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈជាង ២,០០០ ទីតាំងដែលបានបិទ ឬផ្អាកប្រតិបត្តិការ។

ការផ្គត់ផ្គង់ប្រេងឥន្ធនៈ

ក្រោយពីក្រុមការងារចម្រុះបានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្ដែង បានរកឃើញថា នៅសល់តែស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈជាង៤០០ទីតាំងប៉ុណ្ណោះ នៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវនៃការមកដល់នៃស្តុកថ្មី។ ក្រៅពីនោះ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ការងារត្រួតពិនិត្យ

ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យស្ថានីយ៍ និងដេប៉ូទាំងអស់អនុវត្តតាមសេចក្តីណែនាំ ដើម្បីធានាឱ្យមានតម្លាភាព និងស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។

administrator

Related Articles