ព្រះនាងតូច នរោត្តម ជេនណា សន្យាបន្តផ្សព្វផ្សាយវប្បធម៌ខ្មែរលើឆាកអន្តរជាតិក្នុងឱកាសព្រះជន្ម១៤វស្សា

ព្រះនាងតូច នរោត្តម ជេនណា សន្យាបន្តផ្សព្វផ្សាយវប្បធម៌ខ្មែរលើឆាកអន្តរជាតិក្នុងឱកាសព្រះជន្ម១៤វស្សា

ព្រះនាងតូច នរោត្តម ជេនណា

ភ្នំពេញ – ព្រះនាងតូច នរោត្តម ជេនណា បានសន្យាថានឹងបន្តខិតខំផ្សព្វផ្សាយកិត្តិនាម វប្បធម៌ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែខ្លាំង ក្នុងឱកាសព្រះជន្មគម្រប់១៤វស្សារបស់ព្រះនាង។

ព្រះនាងជេនណានៅលើឆាកសិល្បៈ

តាមរយៈការបង្ហោះលើបណ្តាញសង្គម ព្រះនាងបានលើកឡើងថា៖ “ថ្ងៃនេះជាថ្ងៃរំឭកកំណើត១៤ឆ្នាំរបស់ខ្ញុំ។ ក្នុងថ្ងៃដ៏ពិសេសសម្រាប់ខ្ញុំនេះ ខ្ញុំគ្មានអ្វីក្រៅពីក្រាបបង្គំ ថ្វាយព្រះពរ អរព្រះគុណព្រះមាតាខ្ញុំដែលបានផ្តល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សាការពាររូបខ្ញុំ។”

ព្រះនាងជេនណាជាមួយគ្រួសារ

ព្រះនាងបានបន្តថា ព្រះនាងសូមអរព្រះគុណសម្តេចតាក្រុមព្រះ ដែលតែងតែអប់រំ ផ្តល់ដំបូន្មាន ប្រៀនប្រដៅចៅ ប្រកបដោយព្រហ្មវិហារធម៌ និងត្រួសត្រាយផ្លូវសម្រាប់ចៅ។

ការសម្តែងសិល្បៈរបស់ព្រះនាង

“ខ្ញុំពិតជាមិនអាចមានថ្ងៃនេះទេ ប្រសិនបើគ្មានការស្រលាញ់ គាំទ្រពីសំណាក់ពុកម៉ែបងប្អូន។ ហើយខ្ញុំនឹងសន្យាថា ខិតខំផ្សព្វផ្សាយកិត្តិនាម វប្បធម៌ ប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិ ឱ្យកាន់តែខ្លាំង។”

ព្រះនាងជេនណាក្នុងពិធីផ្សេងៗ

គួរបញ្ជាក់ថា ព្រះនាងតូច នរោត្តម ជេនណា គឺជាបុត្រីរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផារី ត្រូវជាព្រះរាជនត្តា (ចៅស្រី) ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ។

ទេពកោសល្យសិល្បៈរបស់ព្រះនាង

ព្រះនាងមានទេពកោសល្យសិល្បៈតាំងពីនៅតូច ពោលតាំងពីព្រះជន្ម៥ ទៅ៦ព្រះវស្សា ហើយសមត្ថភាពសិល្បៈរបស់ព្រះនាង ចេះតែបន្តរីកចម្រើនទៅតាមវ័យ រហូតមានកិត្តិនាមល្បីល្បាញរហូតមកទល់នាពេលបច្ចុប្បន្ន។

ការចូលរួមពិធីអន្តរជាតិ

ក្នុងព្រះជន្មចូលដល់១៤ឆ្នាំនេះ ព្រះនាងបានសម្តែងការអរគុណដល់មហាជន ជាពិសេសបណ្តាអ្នកគាំទ្រដែលតែងតែស្រឡាញ់ និងគាំទ្រដល់ព្រះនាងនាពេលកន្លង។

ព្រះនាងជេនណានៅក្នុងពិធីផ្សេងៗ

ព្រះនាងក៏បានសូមបួងសួងដល់ទេព្តារក្សាមហាស្វេតឆ័ត្រ ព្រះរាជដួងវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់រជ្ជកាល សូមស្តេចយាងប្រោសព្រំសព្ទសាធុកាពរជ័យ ដល់ប្រជាជនរបស់ខ្ញុំ និងប្រជាជនទូទាំងសកលលោកបានរស់នៅដោយសុភមង្គល និងសុខសន្តិភាព។

ព្រះនាងជេនណាក្នុងពិធីព្រះជន្ម

អត្ថបទសរសេរដោយ សុខ វាសនា
កែសម្រួលដោយ ស្រីណា

administrator

Related Articles