កម្ពុជាប្រកាសតវ៉ាថ្មីទៀត ប្រឆាំងសកម្មភាពថៃរំលោភព្រំដែននៅប្រាសាទព្រះវិហារ

កម្ពុជាប្រកាសតវ៉ាថ្មីទៀត ប្រឆាំងសកម្មភាពថៃរំលោភព្រំដែននៅប្រាសាទព្រះវិហារ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រកាសថា កម្ពុជាបានដាក់អធិប្បាយជាផ្លូវការថ្មីម្តងទៀតកាលពីថ្ងៃទី១៣ ខែមីនា ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃ ដែលបានរំលោភលើអធិបតេយ្យភាពកម្ពុជា។

សកម្មភាពថៃនៅតំបន់ព្រំដែន

ជាក់ស្តែង នៅចន្លោះថ្ងៃទី២៣-២៥ ខែកុម្ភៈ បុគ្គលិកយោធា និងជនស៊ីវិលថៃបានសាងសង់និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅវត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះប្រព្រឹត្តផ្ទុយនឹងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និង២០១៣។

ការសាងសង់ខុសច្បាប់នៅតំបន់ព្រំដែន

កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គនៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទោះបីជាមានសំណើពីកម្ពុជាឱ្យបញ្ឈប់ក៏ដោយ។ លើសពីនេះ កងកម្លាំងថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅតំបន់ប្រាសាទតាក្របី។

ព្រំដែនកម្ពុជា-ថៃ

សកម្មភាពស្រដៀងគ្នាក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ និងគោរពសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជានៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

លោក ប៉ែន បូណា បានបញ្ជាក់ថា៖ “កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង។”

administrator

Related Articles