អគ្គស្នងការនគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសជាច្រើននាក់

អគ្គស្នងការនគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសជាច្រើននាក់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការនគរបាលជាតិបានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឃាត់ខ្លួនជនបរទេសជាច្រើននាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើស

ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការនគរបាលជាតិ ដោយមានការសហការពីគណៈអភិបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។

សម្ភារៈបច្ចេកវិទ្យាដែលដកហូតបាន

ប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅអគារយីហោ (ឆាយណាបឹងបេង) បានឃាត់ខ្លួនជនបរទេសជាច្រើននាក់ និងដកហូតវត្ថុតាងប្រព័ន្ធបច្ចេកវិទ្យាមានកុំព្យូទ័រ និងសម្ភារៈជាច្រើន។

ក្នុងអំឡុងប្រតិបត្តិការ បានឃើញជនជាតិខ្លះត្រូវបានផ្លោះរបងថ្ម និងរត់ប្រសេកប្រសាច ត្រូវបានកម្លាំងជំនាញស្ទាក់ចាប់បានខ្លះ ដោយមានខ្លះមានខោអត់អាវ ខ្លះមានអាវអត់ខោ ខ្លះទៀតពាក់កន្សែងពោះគោ។

កម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងអគ្គស្នងការនគរបាលជាតិក៏បានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយទៀត និងឃាត់ខ្លួនជនបរទេស និងដកហូតសម្ភារអនឡាញហ្គេម។

ទីតាំងបទល្មើសត្រូវបានបង្ក្រាប

ប្រតិបត្តិការទាំងនេះកំពុងបន្តតាមនីតិវិធីច្បាប់ ដើម្បីដោះស្រាយជាមួយជនល្មើសទាំងអស់។

ជនល្មើសត្រូវបានឃាត់ខ្លួន

សម្ភារៈបច្ចេកវិទ្យារបស់ជនល្មើស

administrator

Related Articles