អាមេរិកប្រើមូលដ្ឋានទ័ពអាកាសអង់គ្លេសវាយប្រហារអ៊ីរ៉ង់ ក្រោយអនុញ្ញាតពី Starmer

អាមេរិកប្រើមូលដ្ឋានទ័ពអាកាសអង់គ្លេសវាយប្រហារអ៊ីរ៉ង់ ក្រោយអនុញ្ញាតពី Starmer

យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B Lancer ចំនួនបីគ្រឿងរបស់សហរដ្ឋអាមេរិក បានវិលត្រឡប់មកចតនៅមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីបេសកកម្មវាយប្រហារលើកដំបូងប្រឆាំងនឹងអ៊ីរ៉ង់។

យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer

យន្តហោះទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពលទាំងនេះ ត្រូវបានគេដឹងថាបានវិលត្រឡប់មកកាន់មូលដ្ឋានទ័ពអាកាសនៅអង់គ្លេសវិញ ខណៈក្រុមអ្នកបើកយន្តហោះដឹកជញ្ជូនស្តុកគ្រាប់បែកថ្មី បំពាក់ដោយឧបករណ៍ណែនាំ JDAM (Joint Direct Attack Munition)។ នេះបើយោងការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់លើកដំបូងនៅថ្ងៃទី២៨ ខែកុម្ភៈ យោធាចក្រភពអង់គ្លេសបានចូលរួមប្រតិបត្តិការស្ទាក់ចាប់ដ្រូននិងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានប្រើប្រាស់វិធានការសងសឹកនៅទូទាំងមជ្ឈិមបូព៌ា។ ចំណែកអង់គ្លេសក៏បានដាក់ពង្រាយឧបករណ៍យោធាបន្ថែមទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេផងដែរ។

ប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា

អំឡុងពេលផ្ទុះសង្គ្រាម នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានបដិសេធ មិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេសសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់។ ការសម្រេចបែបនោះ បនា ធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាក់អន់ស្រពន់ចិត្តនឹងអង់គ្លេសមិនស្ទើរទេ។

ប៉ុន្តែនៅថ្ងៃទី០១ខែមីនា លោក Starmer ផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយបញ្ជាក់ថា មេបញ្ជាការមូលដ្ឋានទ័ព Westminster បានអនុម័តសំណើរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសក្នុងគោលបំណងការពារ បំផ្លាញមីស៊ីលអ៊ីរ៉ង់ បន្ទាប់ពីដ្រូនបានវាយប្រហារមូលដ្ឋានទ័ពអង់គ្លេសមួយនៅលើកោះស៊ីប។

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក

យ៉ាងណា ប្រតិបត្តិការចុងក្រោយបំផុតនៅ RAF Fairford បង្ហាញពីការផ្លាស់ប្តូរក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងបង្ហាញពីតួនាទីសកម្មកាន់តែខ្លាំងឡើងនៃមូលដ្ឋានទ័ពអង់គ្លេស ក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា យន្តហោះ B-1B Lancer គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពផ្ទុកបន្ទុកធម្មតាបាន៕

administrator

Related Articles