អាមេរិកបំផ្លាញទីតាំងប្រេងអ៊ីរ៉ង់លើកោះ Kharg ព្រមានវាយហេដ្ឋារចនាសម្ព័ន្ធប្រេងបន្ទាប់

អាមេរិកបំផ្លាញទីតាំងប្រេងអ៊ីរ៉ង់លើកោះ Kharg ព្រមានវាយហេដ្ឋារចនាសម្ព័ន្ធប្រេងបន្ទាប់

ភ្នាក់ងារ AP ផ្សាយថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងអាមេរិកបានបំផ្លាញទីតាំងយោធាអ៊ីរ៉ង់លើកោះ Kharg ដែលជាស្ថានីយប្រេងសំខាន់សម្រាប់ការនាំចេញប្រេងរបស់ប្រទេសនេះ។

កងកម្លាំងអាមេរិក

លោក ត្រាំ បានព្រមានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់អាចក្លាយជាគោលដៅបន្ទាប់ ប្រសិនបើអ៊ីរ៉ង់បន្តជ្រៀតជ្រែកកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។

ចំណែកឯប្រធានសភាអ៊ីរ៉ង់បានឆ្លើយតបដោយព្រមានថា ការវាយប្រហារបែបនេះនឹងបង្កឱ្យមានការសងសឹកកម្រិតថ្មីមួយទៀត។

វិបត្តិមជ្ឈិមបូព៌ា

ទន្ទឹមនឹងនេះ មន្ត្រីអាមេរិកបានបង្ហាញថា កងកម្លាំងជើងចំនួន ២៥០០ និងកងនាវិក ២៥០០នាក់បន្ថែមទៀត ព្រមទាំងនាវាចម្បាំងមួយគ្រឿង កំពុងត្រូវបញ្ជូនទៅមជ្ឈិមបូព៌ាដើម្បីចូលរួមក្នុងសង្គ្រាមជាមួយសាធារណរដ្ឋអ៊ីរ៉ង់។

គួរបញ្ជាក់ថា អ៊ីរ៉ង់នៅតែបន្តបើកការវាយប្រហារដោយមីស៊ីល និងដ្រូនកាន់តែខ្លាំងលើអ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រជិតខាង។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ទៀតផង បើទោះបីជាយន្តហោះចម្បាំងអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារគោលដៅយោធានៅទូទាំងប្រទេសអ៊ីរ៉ង់ក៏ដោយ។

សង្គ្រាមមជ្ឈិមបូព៌ា

ប្រែសម្រួល៖ ណឺ មិនា

administrator

Related Articles