ជើងខ្លាំងសៀមរាបចាប់បានទី២! ក្លែងឯកសារលក់រថយន្តជួលរបស់អ្នករងគ្រោះ

ជើងខ្លាំងសៀមរាបចាប់បានទី២! ក្លែងឯកសារលក់រថយន្តជួលរបស់អ្នករងគ្រោះ

ខេត្តសៀមរាប – ជនសង្ស័យដែលធ្លាប់ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនរួចមកហើយ ត្រូវបានចាប់ខ្លួនជាលើកទី២ ក្នុងបទជួលរថយន្តពីជនរងគ្រោះ ក្លែងបន្លំឯកសារ និងនាំទៅលក់ឱ្យអ្នកដទៃ។

រថយន្តដែលត្រូវបានលក់ដោយខុសច្បាប់

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ពីជនរងគ្រោះដែលបានជួលរថយន្តឱ្យជនសង្ស័យ បែរជាបានឃើញរថយន្តរបស់ខ្លួនត្រូវលក់ទៅឱ្យអ្នកដទៃ។

ឯកសារក្លែងបន្លំដែលត្រូវបានចាប់យក

ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញកងអាវុធហត្ថបានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឹម សាលួត ភេទប្រុស ដោយនាំទៅកាន់ទីបញ្ជាការដើម្បីសាកសួរ និងចាត់ការតាមច្បាប់។

កម្លាំងកងអាវុធហត្ថសៀមរាប

វត្ថុតាងដែលត្រូវបានចាប់យករួមមាន៖ រថយន្តម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4032 និងឯកសារក្លែងបន្លំមួយចំនួន។ ក្រោមការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់ ហើយធ្លាប់ត្រូវបានអាវុធហត្ថចាប់ខ្លួនម្តងរួចមកហើយ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ខណៈបក្ខពួកចំនួន២នាក់ទៀតកំពុងគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។

ដោយ៖ សិលា

administrator

Related Articles