
ទីក្រុងតេអេរ៉ង់៖ លោកម៉ុចតាបា ខាមេនី កូនប្រុសរបស់អាយ៉ាតូឡា អាលី ខាមេនី ដែលត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ កំពុងស្ថិតក្នុងស្ថានភាពសន្លប់ធំ និងរងរបួសធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។

តាមប្រភពព័ត៌មានជាច្រើន លោកម៉ុចតាបា អាយុ៥៦ឆ្នាំ កំពុងសម្លប់បាត់ស្មារតីនៅមន្ទីរពេទ្យសាកលវិទ្យាល័យស៊ីណា ហើយមិនដឹងថាសង្គ្រាមកំពុងឆាបឆេះនៅក្នុងប្រទេសរបស់លោកទេ។ លោកក៏មិនបានដឹងថាត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីផងដែរ។

ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មាន The Sun ថា៖ «លោកម៉ុចតាបាត្រូវកាត់ជើងម្ខាង ឬទាំងសងខាង ថ្លើមឬក្រពះរបស់គាត់បានធ្លាយ ឥឡូវនេះគាត់កំពុងសន្លប់ធំ»។

លោកកំពុងស្ថិតក្រោមការព្យាបាលដោយផ្ទាល់ពីរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោករ៉េហ្សា ហ្សាហ្វាហ្កាន់ឌី។ ទីតាំងមួយភាគធំនៅមន្ទីរពេទ្យត្រូវបានបិទ ដើម្បីការពារសន្តិសុខ។

មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ទទួលស្គាល់ថាលោកពិតជារងរបួស ប៉ុន្តែមិនបានផ្ដល់សេចក្ដីពន្យល់លម្អិត។ មេបញ្ជាការកងទ័ពអ៊ីរ៉ង់មិនដែលទទួលបញ្ជាពីលោកទេ។
