សិស្សនិទ្ទេស-A ២៣៩រូប ចែករំលែកបទពិសោធន៍ជោគជ័យជូនសិស្សថ្នាក់ទី១២ ប៊ែលធី

សិស្សនិទ្ទេស-A ២៣៩រូប ចែករំលែកបទពិសោធន៍ជោគជ័យជូនសិស្សថ្នាក់ទី១២ ប៊ែលធី

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សាលាប៊ែលធីអន្តរជាតិបានរៀបចំពិធីសំណេះសំណាលដ៏ពិសេសមួយ ដែលសិស្សនិទ្ទេស-A ចំនួន ២៣៩រូបបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជូនសិស្សថ្នាក់ទី១២ ចំនួន ២,៧៥៩នាក់ ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

ពិធីសំណេះសំណាលប៊ែលធី

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប ដោយមានការចូលរួមផ្ទាល់ និងផ្សាយបន្តជូនសិស្សគ្រប់សាខា។

សិស្សប៊ែលធីនិទ្ទេស-A

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ សាលាប៊ែលធីអន្តរជាតិមានសិស្សថ្នាក់ទី១២ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ២,៧៥៤នាក់ ជាប់ ២,៦៨០នាក់ ស្មើនឹង ៩៧.៣១% និងមានសិស្សនិទ្ទេស-A ចំនួន ២៣៩នាក់។

ការចែករំលែកបទពិសោធន៍

ក្នុងពិធីនេះ សិស្សនិទ្ទេស-A ចំនួន ៥រូបបានចែករំលែកបទពិសោធន៍ជោគជ័យ ដោយបង្ហាញពីកត្តារួមផ្សំសំខាន់ៗ៤ គឺ៖ កត្តាខ្លួនឯង កត្តាគ្រួសារ កត្តាសាលា និងកត្តាសង្គម។

សិស្សចែករំលែកបទពិសោធន៍

ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស-A និងសិស្សជ័យលាភីទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ និងមានវិន័យល្អ។

ឯកឧត្តមបណ្ឌិតលីឆេង

ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ឱ្យខិតខំបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងពង្រឹងសមត្ថភាពផ្នែកភាសា និងជំនាញ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារអន្តរជាតិ។

ការផ្តាំផ្ញើពីអគ្គនាយក

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវបានប្រគល់លិខិតសរសើរ និងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស-A ទាំង ២៣៩រូប ព្រមទាំងនាយកសាខា និងគ្រូបង្រៀនថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស-A។

ការប្រគល់រង្វាន់

សិស្សទទួលរង្វាន់

ពិធីប៊ែលធី

សិស្សប៊ែលធី

កម្មវិធីប៊ែលធី

សិស្សចូលរួមពិធី

ពិធីសំណេះសំណាល

សិស្សប៊ែលធីនិទ្ទេស

ការចែករំលែក

សិស្សថ្នាក់ទី១២

ពិធីប៊ែលធីអន្តរជាតិ

ការសំណេះសំណាល

សិស្សនិទ្ទេសA

ពិធីចែករំលែកបទពិសោធន៍

ការផ្តល់រង្វាន់

ពិធីបញ្ចប់

administrator

Related Articles