មន្ត្រីអឺរ៉ុបចោទសហរដ្ឋអាមេរិកថា ចង់បំបែកបំបាក់សហភាពអឺរ៉ុប

មន្ត្រីអឺរ៉ុបចោទសហរដ្ឋអាមេរិកថា ចង់បំបែកបំបាក់សហភាពអឺរ៉ុប

ភ្នំពេញ – ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានអះអាងថា សហរដ្ឋអាមេរិកមានចេតនាចង់បំបែកបំបាក់ផ្ទៃក្នុងអឺរ៉ុប និងមិនចូលចិត្តសហភាពអឺរ៉ុបទេ។

Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប

ការអះអាងនេះបានធ្វើឡើងក្រោយពីមានចលាចលជាងមួយឆ្នាំក្នុងទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក នេះបើយោងតាមកាសែត Financial Times កាលពីថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦។

លោកស្រី Kallas បានប្រាប់សារព័ត៌មាន FT ថា៖ «អ្វីដែលខ្ញុំគិតថា វាសំខាន់សម្រាប់អ្នកទាំងអស់គ្នា គឺត្រូវតែដឹងថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់បំបែកបំបាក់អឺរ៉ុប។ គេមិនចូលចិត្តសហភាពអឺរ៉ុបទេ»។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់គោលដៅច្រើនលើកច្រើនសារលើសហភាពអឺរ៉ុប ចាប់តាំងពីលោកវិលចូលកៅអីសេតវិមានជាលើកទី២។ សកម្មភាពទាំងនេះរួមមានការដាក់ពន្ធលើប្រទេសជាសមាជិកអឺរ៉ុប និងប្រទេសដទៃទៀត ការចង់ទិញកោះ Greenland និងការគំរាមប្រើប្រាស់កងកម្លាំង។

ទំនាក់ទំនងអាមេរិក-អឺរ៉ុប

សប្តាហ៍នេះ រដ្ឋបាលរបស់លោកត្រាំបានចាប់ផ្តើមស៊ើបអង្កេតផ្នែកពាណិជ្ជកម្មទៅលើសហភាពអឺរ៉ុប និងប្រទេសដទៃទៀត។ ក្រោមការស៊ើបអង្កេតដ៏មានសក្តានុពលបែបនេះ ប្រទេសទាំងនោះអាចប្រឈមនឹងពន្ធថ្មីនៅប៉ុន្មានខែខាងមុខនេះ។

លោកស្រី Kallas បានលើកឡើងថា៖ «ប្រទេសនៅសហភាពអឺរ៉ុបមិនគួរដោះស្រាយជាមួយលោកត្រាំដោយទ្វេភាគីទេ។ ជំនួសមកវិញគួរនិយាយជាមួយលោកត្រាំទាំងអស់គ្នា ពីព្រោះយើងមានអំណាចស្មើគ្នាពេលដែលយើងនៅរួមគ្នា»។

ក្នុងវិស័យការពារជាតិ លោកស្រីបានបន្តថា៖ «ប្លុកនេះត្រូវការទិញសម្ភារៈពីអាមេរិក ព្រោះយើងមិនមានទ្រព្យសកម្ម ឬលទ្ធភាព ឬសមត្ថភាពដែលយើងត្រូវការទេ ហើយអឺរ៉ុបត្រូវការវិនិយោគលើឧស្សាហកម្មការពារជាតិរបស់ខ្លួន»។

កិច្ចប្រជុំសហភាពអឺរ៉ុប

ការស៊ើបអង្កេតពាណិជ្ជកម្មថ្មីនេះកើតឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលកម្មវិធីពន្ធជាច្រើនរបស់លោកត្រាំកាលពីខែមុន។

administrator

Related Articles