ចោរហែកជញ្ជាំងផ្ទះលួចទ្រព្យសម្បត្តិ តែបដិសេធថាមិនឃើញលុយ ៥០០ដុល្លារ

ចោរហែកជញ្ជាំងផ្ទះលួចទ្រព្យសម្បត្តិ តែបដិសេធថាមិនឃើញលុយ ៥០០ដុល្លារ

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីម្ចាស់ផ្ទះប្ដឹងថាត្រូវគេហែកជញ្ជាំងសង្កសីចូលលួចទ្រព្យសម្បត្តិ និងលុយចំនួន ៥០០ដុល្លារ។ ប៉ុន្តែជនសង្ស័យបានសារភាពថាខ្លួនយកបានតែកូនកាំបិត និងកាំភ្លើងខ្យល់ប៉ុណ្ណោះ។

រូបភាពការស៊ើបអង្កេត

នគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅវេលាម៉ោង ១២:៤៩នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំរកាកោះបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សៅ សំអុន ភេទស្រី អាយុ៣៨ឆ្នាំ ដែលបានប្ដឹងជនសង្ស័យឈ្មោះ ជឿន កាន ភេទប្រុស អាយុ២៣ឆ្នាំ សកម្មភាពហែកជញ្ជាំងសង្កសីផ្ទះរបស់ខ្លួនចូលលួចលុយចំនួន៥០០ដុល្លារ និងសំភារផ្សេងៗក្នុងផ្ទះ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាកោះ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យខាងលើយកមកធ្វើការសួរនាំ។

រូបភាពព្រឹត្តិការណ៍

នៅអធិការដ្ឋាននគរបាលស្រុក ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពហែកជញ្ជាំងសង្កសីចូលរើអីវ៉ាន់ក្នុងទូរដាក់សម្លៀកបំពាក់ និងកន្ត្រកដាក់ខោអាវ ពិតប្រាកដមែន លួចបានកាំបិតចុងស្រួច០១ កាំភ្លើងខ្យល់០១ ចំណែកលុយរកមិនឃើញនោះទេ។ ខោអាវនិងទ្វារបានយកមកទុកនៅខាងក្រោយផ្ទះ។

នគរបាលស្រុកគងពិសីបានបញ្ជាក់ថាក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ នគរបាលស្រុកគងពិសីបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

administrator

Related Articles