រាជធានីភ្នំពេញ – មរតកគុនខ្មែរកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងក្នុងស្រុក និងអន្តរជាតិ ដោយមានការគាំទ្រពីវិស័យឯកជន។ ព្រឹត្តិការណ៍វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC នាចុងសប្តាហ៍នេះ។

លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសពីការឧបត្ថម្ភបន្ថែមចំនួន ១០៨ លានរៀល សម្រាប់ម្ចាស់ខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចែកពូលប្រកួតដណ្តើមខ្សែក្រវាត់ IPCC «វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស»។
ក្រោមការឧបត្ថម្ភរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ខ្សែក្រវាត់ IPCC គុនខ្មែរលើកនេះ អមមកជាមួយប្រាក់រង្វាន់សរុប ១០៨ លានរៀល រួមមាន៖
- លេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៤៨ លានរៀល
- លេខ២ ទទួលបាន ២៤ លានរៀល
- លេខ៣ ទទួលបាន ១២ លានរៀល
- លេខ៤ ទទួលបាន ៨ លានរៀល

សម្រាប់កីឡាករមិនទទួលបានជ័យលាភី ៤ រូបទៀត នឹងទទួលបានម្នាក់ ៤ លានរៀល។ ការឧបត្ថម្ភជាហូហែរបស់ភេសជ្ជៈប៉ូវកម្លាំង វើក បង្ហាញពីការប្តេជ្ញាចិត្តជំរុញវិស័យគុនខ្មែរឱ្យកាន់តែលេចធ្លោ។
ជាក់ស្តែង បេក្ខភាពទាំង ៨ រូប ក្នុងវគ្គប្រកួតដណ្តើមខ្សែក្រវាត់នេះ សុទ្ធតែជាជើងខ្លាំងដែលឆ្លងកាត់វគ្គជម្រុះវិលជុំ ទម្រាំអាចឈានមកដល់វគ្គនេះបាន។

ព្រឹត្តិការណ៍ប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៧យប់តទៅ នៅលើទឹកដីខេត្តស្ទឹងត្រែង ហើយក៏មានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ វើក និងផេកផ្លូវការរបស់ Town Full HDTV។

វើក បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយគុនខ្មែរឱ្យកាន់តែរីកចម្រើន និងផ្តល់កម្លាំងចិត្តដល់កីឡាករ ឱ្យបន្តខិតខំហ្វឹកហាត់លើសមត្ថភាពខ្លួន។

