រន្ធត់! រថយន្តបុកបញ្ច្រាសគ្នានៅស្វាយជ្រំ ស្លាប់២នាក់ របួស៥នាក់

រន្ធត់! រថយន្តបុកបញ្ច្រាសគ្នានៅស្វាយជ្រំ ស្លាប់២នាក់ របួស៥នាក់

ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅស្រុកស្វាយជ្រំ បណ្តាលឱ្យមានអ្នកស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៥នាក់ បន្ទាប់ពីរថយន្តពីរគ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងខ្លាំង។

រថយន្តខូចខាតធ្ងន់បន្ទាប់ពីបុកគ្នា

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១១:៤៥នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ១១៦-១១៧ លើផ្លូវជាតិលេខ១ ក្នុងភូមិថ្មស ឃុំស្វាយជ្រំ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ រថយន្តដែលបើកមិនប្រកាន់ស្តាំជារថយន្តម៉ាកព្រុសពណ៌ប្រផេះ គ្មានស្លាកលេខ ដែលអ្នកបើកបរឈ្មោះ ផូ ភ័ក្រ្តា (ស្លាប់) អាយុ៣៤ឆ្នាំ ជាកសិករពីស្រុកស្វាយទាប។

ចំណែកភាគីម្ខាងទៀត អ្នកបើកបរឈ្មោះ សុខ ចាន់ថុន (ស្លាប់) អាយុ១៧ឆ្នាំ ពីស្រុករមាសហែក បើករថយន្តម៉ាកព្រុសពណ៌បៃតងខ្ចី លេខផ្ទាំងភ្នំពេញ២.AV៧២៤៦ រួមជាមួយអ្នកដំណើរ៥នាក់ទៀតដែលរងរបួស។

សាក្សីបានរាយការណ៍ថា មុនកើតហេតុ រថយន្តពណ៌ប្រផេះបានបើកមិនប្រកាន់ស្តាំ បុកចូលរថយន្តពណ៌បៃតងខ្ចីយ៉ាងពេញទំហឹង បង្កសម្លេងលាន់ខ្លាំងដូចរន្ទះ ធ្វើឱ្យអ្នកភូមិនិងអ្នកធ្វើដំណើរភ្ញាក់ផ្អើល។

សមត្ថកិច្ចនគរបាលបានមកដល់កន្លែងកើតហេតុ ជួយសង្គ្រោះអ្នករងរបួសទាំង៥នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ សពអ្នកស្លាប់ទាំងពីរត្រូវបានយកទៅតម្កល់តាមបែបប្រពៃណី។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុចម្បងនៃគ្រោះថ្នាក់នេះគឺការបើកបរមិនប្រកាន់ស្តាំ និងរថយន្តគ្មានស្លាកលេខ។ រថយន្តទាំងពីរត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សម្រាប់ដោះស្រាយតាមច្បាប់។

administrator

Related Articles