អ៊ីរ៉ង់គំរាមសងសឹកអ៊ុយក្រែន ដោយសារជួយអ៊ីស្រាអែលក្នុងសង្គ្រាមដ្រូន

អ៊ីរ៉ង់គំរាមសងសឹកអ៊ុយក្រែន ដោយសារជួយអ៊ីស្រាអែលក្នុងសង្គ្រាមដ្រូន

Ebrahim Azizi

អ៊ីរ៉ង់បានចេញសំណើរគំរាមសងសឹកយ៉ាងខ្លាំងទៅកាន់អ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវបានផ្តល់ជំនួយយោធា និងឧបករណ៍ការពារដែនអាកាសដល់អ៊ីស្រាអែល។

លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិក្នុងសភាអ៊ីរ៉ង់ បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ទី១៤ មីនា ២០២៦ ថា៖ “អ៊ុយក្រែនបានក្លាយជាភាគីនៃសង្គ្រាមដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។”

លោក Azizi បញ្ជាក់ថា តាមរយៈការផ្តល់ការគាំទ្រផ្នែកដ្រូនដល់អ៊ីស្រាអែល អ៊ុយក្រែនបានចូលរួមក្នុងសង្គ្រាមនេះយ៉ាងពិតប្រាកដ។ នៅក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ វាធ្វើឲ្យទឹកដីទាំងមូលរបស់អ៊ុយក្រែនក្លាយជាគោលដៅស្របច្បាប់សម្រាប់អ៊ីរ៉ង់។

Volodymyr Zelenskyy

ការព្រមាននេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទម្លាយថា ប្រទេសរបស់លោកបានបញ្ជូនក្រុមជំនាញការផ្នែកយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ប្រឹក្សា និងរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់អ៊ីរ៉ង់។

លោកហ្សេលេនស្គី បានបង្ហោះលើបណ្តាញសង្គម X ថា លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន ឲ្យបង្ហាញជម្រើសនានាសម្រាប់ជួយដល់បណ្តាប្រទេសដែលពាក់ព័ន្ធ។

ក្រោយមក លោកហ្សេលេនស្គី បានអះអាងទៀតថា អាមេរិកបានស្នើសុំឲ្យអ៊ុយក្រែនជួយចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធជាមួយដ្រូនអ៊ីរ៉ង់ប្រភេទ Shahed ដែលកំពុងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា៕

administrator

Related Articles