អ៊ីរ៉ង់ប្រកាសសហការយោធាជាមួយរុស្ស៊ី-ចិន ខណៈសង្គ្រាមមជ្ឈិមបូព៌ាឈានដល់សប្តាហ៍ទី៣

អ៊ីរ៉ង់ប្រកាសសហការយោធាជាមួយរុស្ស៊ី-ចិន ខណៈសង្គ្រាមមជ្ឈិមបូព៌ាឈានដល់សប្តាហ៍ទី៣

សង្គ្រាមមជ្ឈិមបូព៌ាបន្តខ្លាំងក្លារហូតដល់សប្តាហ៍ទី៣ ដោយមានការបាញ់តដៃគ្នាឥតឈប់សោះ ហើយឥឡូវនេះអ៊ីរ៉ង់ប្រកាសថាខ្លួនកំពុងមានកិច្ចសហការយោធាជាមួយរុស្ស៊ី និងចិន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MS NOW កាលពីថ្ងៃសៅរ៍ទី១៤ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់កំពុងមានកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ និងប៉េកាំង ដោយចាត់ទុករុស្ស៊ី និងចិនជា «ដៃគូយុទ្ធសាស្ត្រ»។

លោក Araghchi បានបញ្ជាក់ថា កិច្ចសហការនេះគ្របដណ្តប់លើវិស័យនយោបាយ សេដ្ឋកិច្ច និងយោធា ដោយកំពុងបន្តយ៉ាងជិតស្និទ្ធ។ ទោះជាយ៉ាងណា ភាគីរុស្ស៊ី និងចិនមិនទាន់ចេញមុខបកស្រាយពីការអះអាងនេះនៅឡើយទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ការអះអាងរបស់អ៊ីរ៉ង់កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានមន្ទិលសង្ស័យថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កំពុងលបជួយអ៊ីរ៉ង់ស្ងាត់ៗ។ លោកត្រាំបានចាត់ទុកស្ថានភាពនេះថាជា «វដ្តនៃការប្រកួតប្រជែងសម្ព័ន្ធមិត្ត» រវាងមហាអំណាចពិភពលោក។

នៅក្នុងកិច្ចសម្ភាសជាមួយ Fox News លោកត្រាំបានទម្លាយការសង្ស័យរបស់លោកថា៖ «ខ្ញុំគិតថា ពូទីន ប្រហែលជាកំពុងជួយពួកគេបន្តិចបន្តួច… ហើយគាត់ប្រហែលជាគិតថា យើងក៏កំពុងជួយអ៊ុយក្រែនដូចគ្នា»។

ទោះបីជាបេសកជនពិសេសអាមេរិក Steve Witkoff បានបញ្ជាក់ថា មន្ត្រីរុស្ស៊ីទើបតែបដិសេធរឿងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ីរ៉ង់ក៏ដោយ ក៏លោកត្រាំនៅតែចាត់ទុកស្ថានភាពនេះថាជាការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងមហាអំណាច។

administrator

Related Articles