
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានអវត្តមានពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីយោធា នៅពេលដែលពាក្យចចាមអារ៉ាមអំពីការស្លាប់របស់លោកកំពុងផ្ទុះឡើង។ ការអវត្តមាននេះបានធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ព្រោះវាជាលើកដំបូងហើយដែលលោកបាត់មុខពីកិច្ចប្រជុំសន្តិសុខសំខាន់។
តាមរយៈវីដេអូផ្សាយលើទូរទស្សន៍រដ្ឋអ៊ីស្រាអែល គេមិនឃើញវត្តមានរបស់លោក Netanyahu ក្នុងកិច្ចប្រជុំទ័ពទេ។ នៅទីនោះមានតែរដ្ឋមន្ត្រីការពារជាតិ Israel Katz និងមន្ត្រីជាន់ខ្ពស់ជាមួយមេទ័ពផ្សេងទៀតប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់ផ្ទុះឡើង លោក Netanyahu មិនដែលអវត្តមានពីកិច្ចប្រជុំសំខាន់ៗបែបនេះទេ។ ប្រភពជាច្រើនបានលើកឡើងអំពីមរណភាពរបស់លោក ហើយមុននេះក៏មានការបញ្ចេញវីដេអូ AI សង្ស័យដែលបង្ហាញពីបុរសខ្លាំងអ៊ីស្រាអែលមានរូបរាងខុសពីធម្មតា។

ទោះជាយ៉ាងណា រហូតមកដល់ម៉ោងនេះ នៅមិនទាន់មានភស្តុតាងរឹងមាំណាមួយបញ្ជាក់ពីការស្លាប់របស់លោក Netanyahu នោះទេ។ ការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកនៅមានជីវិត និងសុខភាពល្អ។
អ្នកវិភាគបានលើកឡើងថា ការអវត្តមាននេះអាចជាផ្នែកនៃយុទ្ធសាស្ត្រសុវត្ថិភាព ដែលតម្រូវឲ្យមេដឹកនាំកំពូលៗស្ថិតនៅក្នុងទីតាំងសម្ងាត់ផ្សេងៗគ្នា ដើម្បីបង្ការការវាយប្រហារពីមីស៊ីលអ៊ីរ៉ង់។ លោក Netanyahu ត្រូវបានគេរាយការណ៍ថា នៅតែតាមដាននិងបញ្ជាទ័ពតាមរយៈប្រព័ន្ធទំនាក់ទំនងសុវត្ថិភាពខ្ពស់។
អត្ថបទ៖ សុខ សុវណ្ណ
